លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអនុញ្ញាតឱ្យលោកស្រី អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន ដឹកនាំប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាសំណេះសំណាល និងសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន ដឹកនាំប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចំនួន១៦រូប ចូលជួបសំណេះសំណាល និងសម្តែងការគួរសមជាលើកទី៥ ដើម្បីសុំអនុសាសន៍ និងដំបូន្មានមួយចំនួន មុនពេលចេញដំណើរទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៨ ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។

គោលបំណងនៃកម្មវិធីនេះ គឺបំផុស និងពង្រឹងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមករវាងយុវជនប្រទេសអាស៊ាន និងយុវជនប្រទេសជប៉ុន ហើយក៏ជាការពង្រីកនូវទស្សនវិស័យលើឆាកអន្តរជាតិ និងដើម្បីបណ្ដុះបណ្ដាលគំនិតសហប្រតិបត្តិការអន្តរជាតិ ដោយបង្កឱ្យយុវជនទាំងនោះបានរស់នៅរួមគ្នាលើនាវា និងធ្វើទស្សនកិច្ចនៅតាមប្រទេស ដែលចូលរួមទាំងអស់ ក្នុងនោះមានការអនុញ្ញាតឱ្យយុវជនចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំប្រទេស ការធ្វើទស្សនកិច្ចតាមស្ថាប័នជាតិ មរតកវប្បធម៌ និងផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមកជាមួយយុវជន នៃប្រទេសនីមួយៗនៅពេលដែលនាវាបានចូលចត។ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៨ នឹងចូលចតនៅបណ្តាប្រទេសចំនួន៣ រួមមាន ជប៉ុន ឥណ្ឌូណេស៊ី និងវៀតណាម៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print