មន្ទីរទេសចរណ៍ខេត្តព្រៃវែងសូមបដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់ក្រុមអាស៊ីសេរី តាមរយៈគណនី Facebook Page ឈ្មោះ RFA Khmer

ចែករំលែក៖

ខេត្តព្រៃវែង ៖ ប្រភពពីមន្ទីរទេសចរណ៍ខេត្តព្រៃវែង ចេញសេចក្តីបដិសេធព័ត៌មាន មន្ទីរទេសចរណ៍ខេត្តព្រៃវែងសូមបដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់ក្រុមអាស៊ីសេរី តាមរយៈគណនី Facebook Page ឈ្មោះ RFA Khmer ។

ការបានផ្សាយថាអាជីវកម្មកាយភ្នំប៉ះពាល់វិស័យទេសចរណ៍នៅតំបន់បាភ្នំ ជាសកម្មភាពធ្វើឡើងដើម្បីមួលបង្កាច់ ក្នុងចេតនាទុច្ចរិត ញុះញង់សាធារណៈជនឱ្យយល់ច្រឡំមកលើអាជ្ញាធរ និងបានប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សនិងអភិវឌ្ឍតំបន់ទេសចរណ៍នៅក្នុងស្រុកបាភ្នំ ក៏ដូចជាខេត្តទាំងមូល។ មន្ទីរទេសចរណ៍សូមបញ្ជាក់ជូនថា ក្នុងរយះពេល៩ខែដើមឆ្នាំ២០២៤ នេះ គឺរមណីយដ្ឋាននគរភ្នំទទួលបានភ្ញៀវទេសចរ ចំនួន ២៥៧.២៤៩នាក់ ដោយឡែកក្នុងខែតុលានេះ គឺមានភ្ញៀវទេសចរមកទស្សនាកាន់តែកើនឡើងថែមទៀត ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ។

     

រដ្ឋបាលខេត្តព្រៃវែង រដ្ឋបាលស្រុកបាភ្នំ និងមន្ទីរទេសចរណ៍ខេត្តព្រៃវែង តែងតែយកចិត្តទុកដាក់លើការរៀបចំតំបន់ទេសចរណ៍មួយនេះឱ្យមានព្រឹត្តិការណ៍ទេសចរណ៍ ពិធីសាសនាជាច្រើនបន្តបន្ទាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងប្រតិបត្តិករទេសចរណ៍ ។ 

    

ក្នុងន័យនេះ មន្ទីរទេសចរណ៍ខេត្តព្រៃវែង សូមគោរពអរគុណដល់សាធារណៈជនទាំងអស់តែងតែយកចិត្តទុកដាក់លើតំបន់ទេសចរណ៍ក្នុងខេត្តព្រៃវែង និងសូមគោរពអញ្ញើញភ្ញៀវទេសចរអញ្ញើញមកទស្សនានៅរមណីយដ្ឋាននគរភ្នំ ឱ្យបានច្រើនកុះករ សូមអរគុណ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print