លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ហេតុផលបានលេចចេញពីរឿងអាស្រូវការប្រកួតប្រជែងបវរកញ្ញាអន្តរជាតិឆ្នាំ២០២៤ នេះ = ដោយសារម្ចាស់គម្រោងជនជាតិថៃមានគំនិតមិនល្អ?

២- បវរកញ្ញាប្រទេសជាច្រើនបានបោះបង់ការចូលរួមប្រកួត = ធ្វើឲ្យកម្មវិធីប្រឡងត្រូវបរាជ័យ?

៣- ជនជាតិថៃជាម្ចាស់កម្មវិធីនាំយកភាពប្រទូសរ៉ាយមកប្រកួតប្រជែង = នាំឲ្យបរាជ័យយ៉ាងអាម៉ាស់ដោយការចាកចេញរបស់បវរកញ្ញាប្រទេសជាច្រើន។

៤- ខ្មែរសម្បូរអ្នកស្នេហាជាតិ = ស្នេហាជាតិតែមាត់។

៥- តែខ្មែរខ្វះអ្នកហ៊ានលះបង់ដើម្បីជាតិ = អ្នកហ៊ានលះបង់ដើម្បីជាតិមានតិចតួច។

៦- រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនិងបញ្ជារឲ្យក្រសួងការបរទេសធ្វើលិខិតជាផ្លូវការរួចហើយបញ្ចប់កិច្ចសហប្រតិបត្តិការត្រីកោណឦសានប្រទេសកម្ពុជា = រាជរដ្ឋាភិបាលមិនធ្វើតាមបញ្ជារក្រុមឧទ្ទាមក្រៅច្បាប់ទេ។

៧- ក្រុមឧទ្ទាមក្រៅច្បាប់មិនមែនជាចៅហ្វាយនាយរបស់រាជរដ្ឋាភិបាលកម្ពុជាទេ = រាជរដ្ឋាភិបាលកម្ពុជាកើតចេញពីឆន្ទៈប្រជាជនកម្ពុជា។

៨- កត្តាផ្ទៃក្នុងជាកម្លាំងដ៏ខ្លាំងក្លាក្នុងការពារសន្តិភាព ស្ថិរភាពសន្តិសុខជូនប្រជាជន = ក្រុមឧទ្ទាមក្រៅច្បាប់មិនអាចមានលទ្ធភាពផ្តួលរំលំបានជាដាច់ខាត។

៩- ការដែលទណ្ឌិតចង់បង្កើតអង្គការចាត់តាំងនៅក្រៅប្រទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា = គឺគ្រាន់តែជាការយល់សប្តិ មិនអាចក្លាយជាការពិតឡើយ។

១០- ទណ្ឌិតមេឧទ្ទាមចង់យកគំរូតាមប្រទេសបង់ក្លសដែសតែសភាពការណ៍កម្ពុជាផ្ទុយពីបង់ក្លាដែស = បង់ក្លាដែសកម្លាំងប្រទេសផ្ទុះពីផ្ទៃក្នុងប្រទេស ឯកម្ពុជាកម្លាំងប្រឆាំងមានតែនៅក្រៅប្រទេសដែលគ្មានលទ្ធភាពធ្វើសកម្មភាពប្រឆាំងបាន? ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print