យុវជនម្នាក់ត្រូវក្មេងទំនើងមួយក្រុម មកព្រួតកាប់បណ្ដាលឲ្យរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ដោយសារតែក្មេងទំនើងមួយក្រុមបានជិះម៉ូតូជាច្រើនមកកាប់ប្រហារ(ខាងកើតនៅក្រោមស្ពានអាកាសតិចណូ) បណ្តាលឲ្យរងរបួសធ្ងន់តែម្តង ។

CH-01887

ករណីកាប់ប្រហារមកលើយុវជនរងគ្រោះខាងលើនេះបានប្រព្រឹត្តិឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥  នៅខាងកើតស្ពានអាកាស តិចណូ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។ចំណែកឯយុវជនរងគ្រោះឈ្មោះ ពៅវណ្ណី អាយុ២៤ឆ្នាំ រស់នៅខេត្តកំពត ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះកំពុងតែឈរស្រាប់តែក្មេងទំនើងមួយក្រុម មិនដឹងមកពីណាជិះម៉ូតូជាច្រើនមកកាប់ប្រហារ លើជនរងគ្រោះរបួសធ្ងន់តែម្តង ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានគេហៅរឺុម៉ក់ម៉ូតូកង់៣ដាក់ជនរងគ្រោះទៅពេទ្យដើម្បីសង្គ្រោះជីវិត។ចំណែកក្រុមក្មេងទំនើងបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ៕ស ដារ៉ា

...

CH-01891

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print