ប្រើល្បិចសុំបើកម៉ូតូធ្វើជាជ្រុះលុយ​មួយម៉ឺនរៀលឲ្យម្ចាស់ម៉ូតូចុះរើសជនខិលខូចជិះម៉ូតូទៅបាត់ ​

ចែករំលែក៖

ភ្នំពេញ ៖ បុរស​​អ្នក​​រត់​ម៉ូតូឌុបម្នាក់ បានចាញ់ល្បិចជនខិលខូចម្នាក់ដោយប្រើវិធី​ធ្វើ​ជា​សុំបើក​ម៉ូតូហើយធ្វើជាជ្រុះលុ​យ​មួយម៉ឺនរៀលសុំឲ្យជនរង​​គ្រោះជួយ​ចុះ​រើសមាន​ឧ៌កាសល្អក៏ជិះម៉ូតូ​ជនរងគ្រោះគេចខ្លួនបាត់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៥ ស្ថិតនៅ វាល​ខាងកើត​ភូមិ​កំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនរងគ្រោះ​ត្រូវបានគេស្គាល់ឈ្មោះ ឌឹ​ម លួ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប មាន​ប្រពន្ធ ជាក​ម្មការ​នី​រោងចក្រ និង​មាន​កូនប្រុស​ម្នាក់​ក្នុងបន្ទុក ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត​នៅ​ភូមិ – ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ហើយម៉ូតូ​ដែល​ជនសង្ស័យ ជិះ​យក​ទៅ​បាត់នោះ​ម៉ាកហុងដា សេ​១២៥ ស៊េរី​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BA-4343 ។​

​​ជនរងគ្រោះ បានរៀបរាប់ឱ្យដឹងថា មុនពេល​កើតហេតុគាត់បាន​ឈប់​ម៉ូតូ រង់ចាំ​ឌុប​ម៉ូយនៅមុខ​ផ្សារ​ត្រពាំង​ល្វា ដូច​សព្វដង ហើយ​កំពុងតែ​អង្គុយ​លើ​ម៉ូតូ ស្រាប់តែ​មាន បុរស​ម្នាក់ជាជនសង្ស័យ​បាន​ហៅ​ឱ្យ​គាត់ឲ្យឌុប​ជូនទៅកន្លែង លក់​ដី​មួយ​កន្លែង នៅក្នុង​ភូមិ​កំបូល សង្កាត់​កំបូល ក្នុងតម្លៃ​ព្រមព្រៀងគ្នា ចំនួន​២​ម៉ឺន​រៀល ទាំង​ទៅ​ទាំង​មក។ លុះ​ពេលឌុប​ដល់​ក្នុង​ភូមិ​កំបូល​ស្រាប់តែជនសង្ស័យបាន​ស្នើសុំគាត់ឌុប​វិញ ពិ​ព្រោះ​កែមានជំងឺលើសឈាម ជិះ​ម៉ូតូ លឿន​ចេះតែ​វិលមុខ ។

ពេលនោះគាត់យល់ព្រម​ឱ្យ​ជនសង្ស័យ​ឌុប​ហើយពេលឌុបទៅ​ដល់វាលដាច់ស្រយាល​មួយ​នៅ​ខាង​កើ​ភូមិ​កំបូល ដាច់​ឆ្ងាយ​ពី ផ្ទះ ពី​ភូមិ ជនសង្ស័យ​ប្រើល្បិច​ធ្វើជាជ្រុះ​លុយ​១​ម៉ឺន​រៀល ហើយ​ប្រាប់​ឲ្យគាត់ ជួយ​ចុះ​រើស។ គ្រាន់តែរត់​ទៅ​រើស​លុយ ដែល​ជ្រុះ​នោះបានបន្តិចជនសង្ស័យមាន​ឱកាសល្អក៏ ​បើក​ម៉ូតូរបស់គាត់រត់គេច​ទៅ​បាត់ស្រមោល ហើយទោះបីជាគាត់​ស្រែកឲ្យគេជួយ ក៏​គ្មាន​អ្នកណា​ឮ​ដែរ ព្រោះកន្លែងនោះស្ងាត់ដាច់​ឆ្ងាយ​ពី​ផ្ទះ ប្រជាពលរដ្ឋ។

...

ក្រោយមកទើបគាត់ទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍កំបូលឲ្យជួយតាមវែកមុខ​ជនសង្ស័យរូបនេះ តែហាក់ដូចជាមិនសង្ឃឹមរកឃើញឡើយព្រោះមិនស្គាល់ជនសង្ស័យ​មានទីលំនៅកន្លែងណា៕ លុះ​ដល់​ជនរងគ្រោះ ដើរ​ដល់​ភូមិ ទើប​ប្រាប់​អ្នកភូមិ នាំគ្នា​ផ្អើល​តែ​ហួសពេល​ទៅហើយ ៕ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print