ជប៉ុនរំលឹកខួប៧១ឆ្នាំនៅណាហ្គាសាគីថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូលើកទីពីរ

ចែករំលែក៖

ក្រោយ៣ថ្ងៃនៃការទម្លាក់គ្រាប់បែកនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា នាថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ អាមេរិកបន្តទម្លាគ់គ្រាប់បែកទីពីរ នៅថ្ងៃទី០៩ ខែសីហា១៩៤៥  ហើយនៅថ្ងៃនេះជាថ្ងៃដែលប្រទេសជប៉ុន បានប្រារព្វខួបរំលឹកលើកទី៧១ឆ្នាំនៃការទម្លាក់គ្រាប់បែកពីសំណាក់ទ័ពអាកាសអាមេរិកនៅក្រុងណាហ្គាសាគី (Nagasaki) ។

ពិធីប្រារព្វខួបលើកទី៧១ឆ្នាំនេះដែរគេឃើញមានវត្តមានចូលរួមពីសំណាក់លោក ស៊ិនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន និងមន្ត្រីជាន់ខ្ពស់ និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ រួមទាំងពលរដ្ឋជប៉ុន ក៏បានសម្តែងនូវក្តីសោកសៅចំពោះករណីនៃការទម្លាក់គ្រាប់បែក២កន្លែងនៅក្នុងប្រទេសរបស់ពួកគេ បណ្តាលឲ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរនៅក្នុងអំឡុងសង្គ្រាមលោកលើកទី២នោះ ។

បើតាមឯកសារមួយចំនួនដែលបង្ហាញឡើងដោយគេហទំព័រវីគីប៉ែឌៀ បានបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ទម្លាក់គ្រាប់បែកនៅក្រុង Nagasaki មានចំនួនចន្លោះពី ៣៥.០០០នាក់ទៅ ៤០.០០០នាក់ ។ ទន្ទឹមនឹងនេះដែរតួលេខនៃអ្នកស្លាប់នៅក្នុងទីក្រុង Hiroshima វិញមានចំនួនពី ៦៦.០០០នាក់ទៅ ៧០.០០០នាក់ ៕

1 (1)

Doves fly over the Peace Statue in Nagasaki's Peace Park during a ceremony commemorating the 70th anniversary of the bombing of the city, in Nagasaki, western Japan, in this photo taken by Kyodo August 9, 2015. A bell tolled in Nagasaki on Sunday morning as the Japanese city marked 70 years since the dropping of the last atomic bomb on a civilian target in the closing days of World War Two. Mandatory credit REUTERS/Kyodo ATTENTION EDITORS - FOR EDITORIAL USE ONLY. NOT FOR SALE FOR MARKETING OR ADVERTISING CAMPAIGNS. THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. IT IS DISTRIBUTED, EXACTLY AS RECEIVED BY REUTERS, AS A SERVICE TO CLIENTS. MANDATORY CREDIT. JAPAN OUT. NO COMMERCIAL OR EDITORIAL SALES IN JAPAN.      TPX IMAGES OF THE DAY      - RTX1NMNZ

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print