ភ្នំពេញ ៖ គុនខ្មែរបំបែកកំណត់ត្រាទទួលបានថវិកាពីការប្រកួតបាល់ទាត់មនុស្សធម៌ទទួលបានប្រមាណជាង១ពាន់លានរៀល ក្រោមគំនិតផ្ដួតផ្ដើមនិងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៩ខែតុលាឆ្នាំ២០២៤កន្លងទៅ នាកីឡដ្ឋានកងយោធពលខេមរភូមិន្ទស្ដាតចាស់។
ថវិកាដែលទទួលបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងយកទៅប្រើប្រាស់ដើម្បីជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធជូនក្លឹបដែលគ្មានជម្រកហ្វឹកហាត់ និងជួយជាសម្ភារៈហ្វឹកហាត់ដល់ក្លឹបដែលខ្វះខាត ពិសេសស្នើគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការប្រើប្រាស់ថវិកានេះសម្រាប់ទិញបេឡាជាតិសន្តិសុខសង្គមជូនកីឡាករ កីឡាការនីផងដែរ នេះគឺជាការបញ្ជាក់របស់ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ។
គិតត្រឹមពេលម៉ោងនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរទទួលបានថវិកាពីការប្រកួតបាល់ទាត់មនុស្សធម៌ក្រោមប្រធានបទ (យើងនាំគ្នាលើកស្ទួយ ជួយគុនខ្មែរ) ថវិកាដែលទទួលបានពីសប្បុរសជន ទទួលបានចំនួន 1,065,000,000រៀល និង2,000$៕