ជប៉ុននិងកូរ៉េខាងត្បូងថ្កោលទោស កូរ៉េខាងជើងថាបានបាញ់មីស៊ីលផ្លោងចូលសមុទ្រ

ចែករំលែក៖

នៅព្រឹកនេះ (ថ្ងៃទី ៣១ ខែតុលា) អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបានប្រកាសថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចូលទៅក្នុងសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។

យោធាកូរ៉េខាងត្បូងកំពុងវិភាគលើការបាញ់បង្ហោះចុងក្រោយរបស់កូរ៉េខាងជើងនេះ។ ការបាញ់បង្ហោះនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីមន្ត្រីយោធាអាមេរិកនិងកូរ៉េខាងត្បូងបានពិភាក្សាការពារជាតិប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបានកំណត់ថា មីស៊ីលដែលកូរ៉េខាងជើងទើបតែបាញ់នោះ គឺជាមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ។ ឆ្មាំសមុទ្រជប៉ុនក៏បានបញ្ជាក់ដែរថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងកាលពីព្រឹកមិញ។ យោងតាមរដ្ឋាភិបាលជប៉ុន មីស៊ីលនេះត្រូវបានគេរំពឹងថានឹងទៅដល់គោលដៅរបស់ខ្លួនប្រហែល 300 គីឡូម៉ែត្រភាគខាងលិចនៃកោះ Okushiri ពីឆ្នេរសមុទ្រនៃតំបន់ Hokkaido ភាគខាងជើងរបស់ប្រទេស។
កាលពីម្សិលមិញ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិរបស់កូរ៉េខាងត្បូងក៏បានប្រកាសថា ប្រទេសកូរ៉េខាងជើងបានដំឡើងឧបករណ៍បាញ់បង្ហោះចល័តនៅទីតាំងដែលគេជឿថាកំពុងរៀបចំបាញ់បង្ហោះនូវអ្វីដែលអាចជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) នៅពេលបោះឆ្នោតប្រធានាធិបតីអាមេរិក៕ ដោយធីរីណា

...

រូប​ថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print