ប្រទេសអេស្ប៉ាញប្រកាសកាន់ទុក្ខជាតិរយៈពេល៣ថ្ងៃ

ចែករំលែក៖

សារព័ត៌មានAFP បានរាយការណ៍ថា មន្ត្រីអេស្ប៉ាញកាលពីថ្ងៃទី 30 ខែតុលា បានប្រកាសរយៈពេលកាន់ទុក្ខ គឺមានរយៈពេល 3 ថ្ងៃ ដើម្បីរំលឹកដល់ជនរងគ្រោះដែលបានស្លាប់នៅក្នុងទឹកជំនន់ជាប្រវត្តិសាស្ត្រនៅក្នុងតំបន់ Valencia ។

ផ្លូវប្រែក្លាយទៅជាទន្លេ រថយន្តអណ្តែតចំពេលមានទឹកជំនន់ក្នុងប្រទេសអេស្ប៉ាញ គ្រោះទឹកជំនន់នៅក្នុងតំបន់ Valencia (អេស្ប៉ាញ) បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៧២នាក់ស្លាប់ និងតំបន់ជាច្រើនត្រូវបានកាត់ផ្តាច់។
នាយករដ្ឋមន្ត្រី Pedro Sanchez បានថ្វាយដំណឹងដល់ស្តេច Felipe VI អំពីការសម្រេចចិត្តនេះ។ លោក Angel Victor Torres រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងរវាងរដ្ឋាភិបាលកណ្តាលនឹងតំបន់នានាក្នុងប្រទេសអេស្ប៉ាញបាននិយាយថា ការកាន់ទុក្ខជាតិរយៈពេលបីថ្ងៃនឹងចាប់ផ្តើមពីថ្ងៃទី 31 ខែតុលា។
យោងតាម Reuters យ៉ាងហោចណាស់មនុស្ស 64 នាក់បានស្លាប់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី 29 ខែតុលាបានបណ្តាលឱ្យមានទឹកជំនន់យ៉ាងខ្លាំងនៅក្នុងតំបន់នេះ។ ក្នុងនោះ ៦២នាក់ស្ថិតក្នុងតំបន់ Valencia។
ទន្ទឹមនឹងនេះដែរ ប្រភពរដ្ឋាភិបាលមួយបានប្រាប់កាសែត El País ថាយ៉ាងហោចណាស់មនុស្ស 72 នាក់ត្រូវបានកត់ត្រាថាបានស្លាប់។ ចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងព្រោះតំបន់ជាច្រើនទៀតមិនទាន់បានរាយការណ៍ពីជនរងគ្រោះ។
យោងតាមអ្នកឧតុនិយម បរិមាណទឹកភ្លៀងដែលធ្លាក់នៅតំបន់ខ្លះក្នុងទីក្រុង Valencia ក្នុងរយៈពេល 8 ម៉ោង គឺស្មើនឹងទឹកភ្លៀងប្រចាំឆ្នាំធម្មតា៕ ដោយធីរីណា

...

រូប​ថត​: REX

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print