បុរសម្នាក់ជិះម៉ូតូ បុករថយន្តកុងតឺន័រឈប់ស្តុប​ ចំពីក្រោយបណ្តាលអោយស្លាប់ភ្លាមយ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីរូបគេបានជិះម៉ូតូម៉ាកឃ្លីក មួយគ្រឿងក្នុងល្បឿនលឿន ជ្រុលទៅបុក និងរថយន្តកុងតឺន័រពីក្រោយ ខណៈរថយន្តកំពុងឈប់ស្តុប ហើយខាងរថយន្តបានបើករត់បាត់ពីកន្លែងកើតហេតុ ។
ហេតុការណ៍គ្រោះថ្នាក់នេះ កាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចភ្លើងស្តុប កែងផ្លូវទំនប់កប់ស្រូវ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះត្រូវបានគេស្គាល់តាមរយះកាតការងារមានឈ្មោះសៀ ចាន់ណា ភេទប្រុសអាយុជាង២៨ឆ្នាំ មានទីលំនៅ ក្នុងបុរីពិភពថ្មី ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ រីឯ ម៉ូតូរបស់ជនរងគ្រោះ ម៉ាកឃ្លីកពណ៌សពាក់ស្លាកលេខភ្នំពេញ1BW-7673 ។
តាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង បោះពួយល្បឿនលឿនតាមបណ្តោយផ្លូវជាតិលេខ៤លុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកនិងរថយន្តកុងតឺន័រមួយគ្រឿងបើកស្របទិសគ្នា ខណៈឈប់រងចាំស្តុប បណ្តាលឲ្យបោកខ្ទប់និងរថយន្តបណ្តាលអោយស្លាប់នៅនិងកន្លែងគួរអោយរន្ធត់ ។
ភ្លាមៗខាងរថយន្តមិនបានឈប់ឡើយបន្តដំណើរទៅមុខបាត់បន្សល់ទុកជនរងគ្រោះនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងបានស្រាវជ្រាវរកលខទូរស័ព្ទ ទាក់ទៅប្រពន្ធសពរងគ្រោះ បានធ្វើឯកសារប្រគល់សពដើម្បីអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

image

ដោយៈ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print