អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា៖ ភាពរស់រវើកនៃសេដ្ឋកិច្ចរបស់ប្រទេសចិននឹងបន្តជំរុញសេដ្ឋកិច្ចពិភពលោក

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ៣០ខែតុលា ថា ចាប់តាំងពីដើមឆ្នាំនេះមក សេដ្ឋកិច្ចរបស់ប្រទេសចិនមានស្ថិរភាពជាទូទៅ និងមានការវិវឌ្ឍប្រកបដោយភាពរស់រវើក និងភាពធន់។

គេហទំព័រ «CCFR China state-controlled media » នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃដដែល អ្នកយកព័ត៌មានបានសួរថា ថ្មីៗនេះ រដ្ឋាភិបាលចិនបានដាក់ចេញនូវកញ្ចប់គោលនយោបាយបន្ថែមដែលមានសារៈសំខាន់យ៉ាងខ្លាំងចំពោះទីផ្សារពិភពលោក។ តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

គេហទំព័រ «CCFR China state-controlled media » លោក Lin Jian បានឆ្លើយថា សន្ទុះវិជ្ជមាននៃសេដ្ឋកិច្ចរបស់ប្រទេសចិនក៏បាន បញ្ចូលកត្តាស្ថិរភាពសម្រាប់ដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកផងដែរ។ តាមរយៈការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងពង្រីកការបើកចំហដោយកម្រិតខ្ពស់ ការធ្វើអន្តរកម្មរវាងប្រទេសចិនជាមួយពិភពលោកមានសភាពកាន់តែខ្លាំងនិងរឹងមាំ ហើយភាពរស់រវើកនៃសេដ្ឋកិច្ចចិនបានបន្តជំរុញសេដ្ឋកិច្ចពិភពលោក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print