ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោក សុខ ឥសាន បតិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- សហរដ្ឋអាមេរិកមានទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយចិនមានទំហំយ៉ាងធំសម្បើម = បើតាមទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ថាសហរដ្ឋអាមេរិកដើរផ្លូវខុស?
២- អា សេង រតនា ថាសម្តេចតេជោ ហ៊ុន សែន មិនហ៊ានទៅកម្ពុជាក្រោម = ក្រោយពីបានដឹងថាសម្តេចមិនមានកម្មវិធីត្រូវទៅកម្ពុជាក្រោម?
៣- ការស្លៀកពាក់ឯកសណ្ឋានជានាយករដ្ឋមន្ត្រីមែន = តែសម្តេចមានធ្វើជានាយករដ្ឋមន្ត្រីឯណា លោកជាប្រធានព្រឹទ្ធសភានិងជាប្រធានបក្សកាន់អំណាច។
៤- ក្រុមឧទ្ទាមក្រៅច្បាប់មើលឃើញតែអ្នកកាសែតត្រូវគេគំរាមកំហែង = តែត្រង់អ្នកកាសែតខ្លះឆ្លៀតយកតួនាទីប្រព្រឹត្តអំពើប្រាកចាកសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានមិននិយាយផងទេ?
៥- អ្នកសារព័ត៌មាននៅកម្ពុជាមានជាងមួយម៉ឺននាក់ = ដូច្នេះជៀសមិនរួចពិបុគ្គលខ្លះប្រព្រឹត្តល្មើសច្បាប់នោះទេ?
៦- ការប្រើអំពើហឹង្សាលើអ្នកសារព័ត៌មានខ្លះមានទម្ងន់ទាបជាងអត្ថបទព័ត៌មានដែលមិនត្រឹមត្រូវ = ដែលនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតជាតិទាំងមូលទេ?
៧- ពលរដ្ឋខ្មែរនៅក្រៅប្រទេសកុំតែធ្វើសកម្មភាពបម្រើឧបាយកលទុច្ចរិតរបស់ទណ្ឌិតក្បត់ជាតិទៅ = មិនបាច់ធ្វើច្បាប់ដាក់ទោសរដ្ឋាភិបាលទេ។
៨- ការបង្ហាញសំលៀកបំពាក់សម័យបុរាណគ្រាន់តែជាវប្បធម៌ជាតិពីអតីតៈកាលប៉ុណ្ណោះ
= តែមិនអាចប្រៀបធៀបនឹងកម្លាំងអាវយុទ្ធភ័ណ្ឌនាសម័យទំនើបនេះទេ?
៩- រាជរដ្ឋាភិបាលគ្មានសិទ្ធិដាក់វិន័យលើអង្គការមិនមែនរដ្ឋាភិបាលទេ = ទោសពិន័យយ៉ាងណាអាស្រ័យលើបទល្មើសរបស់អង្គការសង្គមទាំងនោះ?
១០- បើដឹងថាអត់លុយបង់ផាកពិន័យកុំធ្វើឲ្យខុសទៅ = បើមានកំហុសហើយចេះតែអនុគ្រោះ តើវិន័យទុកនៅឯណា? ៕
ដោយ ៖ សិលា