អាជ្ញាធរខណ្ឌមានជ័យចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានដើម្បីពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖កម្លាំងចំរុះរបស់សាលាខណ្ឌមានជ័យដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌបានចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានរបស់ខ្លួនកាលពីវេលាម៉ោង៣រសៀលនាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចលើផ្លូវឌួងងៀប ក្រុម៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ក្រោមការចង្អុលបង្ហាញបញ្ជារបស់លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ។
ក្នុងនោះជាលទ្ធផលកងកម្លាំងមានធ្វើការត្រួតពិនិត្យទៅលើផ្ទះចំនួន១៨ខ្នងផ្ទះ ស្មើ និង៥៥បន្ទប់ មានមនុស្សស្នាក់នៅ២៨៦នាក់ អ្នកលក់ដូរ១៤នាក់ និស្សិត៤នាក់។
ការចុះត្រួតពិនិត្យរដ្ឋបាលក្នុងមូលដ្ឋានជាប្រចាំគឺក្នុងគោលបំណងពង្រឹងសន្តិសុខ សុវតិ្ថភាព និងសណ្តាប់ធ្នាប់សង្គមជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន និងបានបំផុសឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តន៍នូវគោលនយោបាយភូមិ-សង្កាត់មានសុវតិ្ថភាព។
គួរបញ្ជាក់ថា កម្លាំងដែលបានចូលរួមសហការកម្លាំងប្រជាការពារសង្កាត់ស្ទឹងមាន ជ័យ៤៣នាក់។ កម្លាំងនគរបាលខណ្ឌនិងប៉ុសិ៍្តរដ្ឋបាល៥០នាក់ និងកម្លាំងអាវុធហត្ថខណ្ឌ១២នាក់ផងដែរ៕

image

ដោយៈតាឡឹម

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print