ដោតឌុយខ្សែភ្លើងហូបបាយ ឆ្លងចរន្តភ្លើងឆក់ប្រកាច់ស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជនដែលជាកម្មករសំណង់ម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈ ដែលត្រឡប់មកពីទិញបាយហូប ហើយយប់ផងនោះ បានទៅយកឌុយខ្សែភ្លើងទៅដោតជាមួយព្រីភ្លើង ដោយដៃសើមផង បណ្តាលឲ្យឆក់ប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

kspue-2

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះសង់ថ្មីក្នុង ភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

យុវជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា មានអាយុជាង២០ឆ្នាំ កំពស់ប្រហែល១,៦០ម៉ែត្រ សម្បុរខ្មៅស្រអែម សក់រួញអង្គារដី ស្លៀកខោខ្មៅជើងវែង ពាក់អាវដៃវែងពណ៌ប្រផេះ។

បើតាមសម្តីរបស់ម្ចាស់ផ្ទះ ឈ្មោះ ទី ធីតា ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរថៅកែហាងខារ៉ាអូខេ រស់នៅក្នុងភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺបាននិយាយឲ្យក្រុមអ្នកកាសែតដឹងថា យុវជនដែលឆក់ខ្សែភ្លើងស្លាប់នេះ គឺមិនដឹងមកពីភូមិ ឃុំ ស្រុក ខេត្តណានោះទេ បានមកសុំគាត់ធ្វើជាកម្មករសំណង់គ្រាន់បានបាយហូប ដោយយុវជនរងគ្រោះនោះនិយាយប្រាប់គាត់ថា រូបគេ ឈ្មោះ សៅ រស់នៅម្តុំចោមចៅ មានប្រពន្ធហើយ ប៉ុន្តែរស់នៅជាមួយគ្នាមិនកើត រូបគេក៏មករកការងារធ្វើនៅខេត្តកំពង់ស្ពឺតែម្តងទៅ ។

ប្រភពបានបន្តទៀតថា ដោយមានការអាណិតអាសូរពេក គាត់ក៏បានអោយជួយធ្វើការជាមួយជាងផ្សេងទៀត ដោយគាត់ជាអ្នកអោយលុយ ដោយក្នុង១ថ្ងៃ២ម៉ឺនរៀល ហើយទើបតែធ្វើបាន៥ -៦ថ្ងៃទេ ហើយមិនដែលដេកនៅកន្លែងធ្វើការនោះទេ ។ ទើបតែនៅយប់ថ្ងៃកើតហេតុនេះ ដោយមេឃភ្លៀងតាំងពីថ្ងៃមកម្ល៉េះ ក៏នៅរហូតដល់ព្រលប់ ម្តាយរបស់ម្ចាស់ផ្ទះ ឈ្មោះ ណៃ សាខន អាយុ៥៨ឆ្នាំបានដើរមកដល់ ក៏ស្រាប់តែឃើញយុវជនរូបនោះត្រួវខ្សែភ្លើងឆក់ហើយបានស្រែកឲ្យគាត់ជួយផងហើយក៏បាត់មាត់ឈឹងទៅ ។ ភ្លាមៗនោះម្តាយរបស់ម្ចាស់ផ្ទះបានស្រែកឲ្យអ្នកជិតខាងជួយ ប៉ុន្តែហួសពេលអស់ទៅហើយ យុវជនរងគ្រោះបានស្លប់បាត់ទៅហើយ ទើបរាយការណ៍ទៅនគរបាលមូលដ្ឋានចុះមកដល់កន្លែងកើតហេតុដើម្បីពិនិត្យឃើញថា ពិតជាបានស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន ។

ដោយរកសាច់ញាតិក្រុមគ្រួសារមិនទាន់ឃើញ អាជ្ញាធរមូលដ្ឋាន រួមនិងសមត្ថកិច្ចបានសម្រេចបញ្ចុះនៅក្នុងវត្តណាមួយ ក្រែងលោសាច់ញាតិក្រុមគ្រួសារណាមានបាត់សមាជិក ។

ជាចុងក្រោយ នគរបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់សាច់ញាតិក្រុមគ្រួសារណាដែលបានបាត់សមាជិកដែលមានភិនភាគដូចខាងលើ សូមមកទំនាក់ទំនងជាមួយនគរបាលនៅខេត្តកំពង់ស្ពឺ ៕ សេនា សក្តិ

kspue-3

kspue-4

...

kspue-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print