សមត្ថកិច្ចចុះបង្ក្រាបទីតាំងកត់កន្ទុយលេខដ៏ធំក្នុងខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ មេកន្ទុយលេខដ៏ធំនៅខណ្ឌមានជ័យត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១រសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ ក្នុងប្រតិបត្តិការរបស់អាជ្ញាធរខណ្ឌមានជ័យចុះបង្ក្រាបកន្លែងលួចកត់កន្ទុយលេខ ស្ថិតនៅចំណុចភូមិទួលរកាមួយ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

11815635_878446525543742_1391222136_n

ការចុះបង្ក្រាបទីតាំងកត់កន្ទុយលេខខាងលើនេះ ដឹកនាំដោយ លោក ខាំ សុផារី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងលោក ឌី រ័ត្នខេមរុន អភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យ ។

ជនសង្ស័យ២នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌជាមួយវត្ថុតាង មានម៉ាស៊ីនហ្វាក់៦គ្រឿង ទូរស័ព្ទដៃ២គ្រឿង ម៉ាស៊ីនគិតលេខ២គ្រឿង និងថវិកា ព្រមទាំងឯកសារកន្ទុយលេខជាច្រើនទៀត ។

គួររំលឹកថា ជនសង្ស័យដែលឃាត់ខ្លួន២នាក់ ហើយត្រូវសមត្ថកិច្ចអះអាងថា ជាមេខ្លោងម្ចាស់ទីតាំងគឺនឹងត្រូវបញ្ជូនទៅកាន់សាលាដំបូង ដើម្បីអនុវត្តតាមនីតិវិធី ហើយគេមានជំនឿថា តំណាងអយ្យការនឹងចោទប្រកាន់ ពីព្រោះអ្នកមានចេតនាទុច្ចរិតលួចបើកទីតាំងកត់កន្ទុយលេខ ក៏ដូចជាល្បែងស៊ីសង ពិតជាបានធ្វើឲ្យប៉ះពាល់ដល់សង្គម និងល្មើសច្បាប់ សុទ្ធតែបង្កើតឲ្យមានបទល្មើស ។ ដូច្នេះ គេមានជំនឿថា តំណាងអយ្យការ លោក ខាំ សុផារី នឹងចាត់វិធានការ ក្នុងករណីនេះ ប្រកបដោយតម្លាភាព បើទោះជាកន្លងទៅ គាត់ត្រូវបានគេរិះគន់ថា ធ្លាប់ដោះលែង ជនល្មើសបង្កគ្រោះថ្នាក់ជាញឹកញាប់នោះ ៕ តាឡឹម

11802045_878446535543741_1426635192_n

11823678_878446545543740_1756076609_n

11815864_878446552210406_369885559_n

11798312_878446528877075_490810433_n

11798319_878446522210409_270595847_n

11830788_878446555543739_794273220_n

...

11830313_878446532210408_1700300422_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print