ក្រោយហាមមិនឲ្យលក់ iPhone 16ឥណ្ឌូណេស៊ីបន្ថែមបិទទូរស័ព្ទ Google Pixel មួយទៀត

ចែករំលែក៖

ឥណ្ឌូនេស៊ីបានបន្តហាមឃាត់ការលក់ទូរស័ព្ទម៉ាក Google Pixelមួយទៀតក្នុងរយះពេលតែប៉ុន្មានថ្ងៃបន្ទាប់ពីបិទមិនឲ្យមានការលក់ដូរ iPhone 16របស់ក្រុមហ៊ុន Apple
នៅក្នុងប្រទេសរបស់ខ្លួនដោយសារក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះមិនគោរពតាមបទប្បញ្ញត្តិនៃការវិនិយោគ។
រដ្ឋាភិបាលទីក្រុងហ្សាការតាកំពុងស្វែងរកការជំរុញការវិនិយោគពីក្រុមហ៊ុនបច្ចេកវិទ្យាបរទេសជាមួយនឹងវិធានការរឹតត្បិតដែលតម្រូវឱ្យទូរស័ព្ទរបស់ពួកគេមានប្រភព 40 ភាគរយពីផ្នែកនានានៅក្នុងប្រទេសឥណ្ឌូនេស៊ី។
អ្នកនាំពាក្យក្រសួងឧស្សាហកម្ម លោក Febri Hendri Antoni Arif បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា “យើងបានប្រកាសថា ដរាបណាផលិតផលទាំងនោះមិន… បំពេញតាមគ្រោងការណ៍ដែលយើងបានទាមទារនោះ ពួកគេមិនអាចលក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានទេឡើយ” ។

លោកបានបន្ថែមថា “សម្រាប់ Google Pixel ពួកគេមិនទទួលបានវិញ្ញាបនបត្រ TKDN” ដោយប្រើប្រាស់អក្សរកាត់នៃគ្រោងការណ៍ដែលកំណត់ច្បាប់ 40 ភាគរយ។

ចំណែកក្រុមហ៊ុន Google ឥណ្ឌូណេស៊ីមិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ AFP សម្រាប់ការធ្វើអត្ថាធិប្បាយទេ។
ប្រទេសឥណ្ឌូនេស៊ីជាប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ មានប្រជាជនវ័យក្មេង និងចំណេះដឹងផ្នែកបច្ចេកវិទ្យា 100 លាននាក់ដែលមានអាយុក្រោម 30 ឆ្នាំ។
ទូរស័ព្ទ Google Pixel ប្រហែល 22,000 គ្រឿងបានចូលប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំនេះ នេះបើយោងតាមទិន្នន័យរបស់ក្រសួងឧស្សាហកម្ម។

ចំណែកទីផ្សារលក់ស្មាតហ្វូនរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងត្រីមាសទីពីរនៃឆ្នាំនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Xiaomi, Oppo និង Vivo របស់ចិន ព្រមទាំង Samsung របស់កូរ៉េខាងត្បូង នេះបើយោងតាមការស្រាវជ្រាវរបស់ Counterpoint Research ។

ក្រសួងឧស្សាហកម្មរបស់ប្រទេសនេះក៏ បាននិយាយកាលពីសប្តាហ៍មុនថាទូរសព្ទដែលត្រូវបានរារាំងពីការធ្វើពាណិជ្ជកម្មអាចនៅតែត្រូវបាននាំយកទៅប្រទេសឥណ្ឌូនេស៊ីតែពួកគេមិនអាចលក់ដូរបានទេ ចំណែកទូរស័ព្ទ iPhone 16 ក៏មិនបានបំពេញតម្រូវការតាមបទប្បញ្ញត្តិនៃការវិនិយោគ40 ភាគរយដែរ។

...

Apple មិនមានហាងផ្លូវការនៅក្នុងប្រទេសឥណ្ឌូនេស៊ីទេ ប៉ុន្តែនាយកប្រតិបត្តិ Tim Cook បានទៅលេងកាលពីខែមេសា ខណៈដែលក្រុមហ៊ុននេះរិះរកវិធីវិនិយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print