អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២៤ គណបក្សអភិរក្សរបស់អង់គ្លេសបានប្រកាសថា លោកស្រី Kemi Badenoch បានជាប់ឆ្នោតជាមេដឹកនាំថ្មីនៃគណបក្សអភិរក្ស ដោយជំនួសលោក Rishi Sunak ដែលបានសុំលាលែងពីតំណែងជាប្រធានគណបក្សកាលពីមុន ។
គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា លោកស្រី Kemi Badenoch អាយុ ៤៤ ឆ្នាំ មានដើមកំណើតនីហ្សេរីយ៉ា និងធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងធរុកិច្ច និងពាណិជ្ជកម្មអង់គ្លេស ក្នុងអំឡុងពេលលោក Rishi Sunak កាន់តំណែងជានាយករដ្ឋមន្ត្រី ។
លោកស្រី Badenoch បានថ្លែងថា គណបក្សអភិរក្សត្រូវការគោលនយោបាយជាក់លាក់ ព្រមនិងផែនការជាក់លាក់អំពីរបៀបអនុវត្តគោលនយោបាយទាំងនេះ “ការងារដ៏លំបាកនេះនឹងចាប់ដំណើរការនៅថ្ងៃនេះ” ។ លោកស្រីក៏បានបន្តថា គណបក្សអភិរក្សត្រូវតែប្រឈមមុខដោយស្មោះត្រង់ចំពោះ “ការពិតដែលយើងបានធ្វើខុស”៕
ដោយ ៖ សិលា