ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀន៣នាក់ដកហូតថ្នាំញៀនបានចំនួន៩កញ្ចប់ ។
ការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវរទេះភ្លើង ភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យមានទី១. ឈ្មោះ ខុន សុខឿន ភេទប្រុស អាយុ ៣១ឆ្នាំនៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ទី២. ឈ្មោះ មាស ចាន់ណសរ៉ា ប្រុស អាយុ៣៩ឆ្នាំ នៅភូមិ ចំបក់ ឃុំវល្លិស ស្រុកសំរោងទង និងទី៣. ឈ្មោះថន ថ្លោក ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិទ្រា ឃុំ ព្នាយ ស្រុកសំរោងទង កំពង់ស្ពឺ ។
លោកវរសេនីយ៍ទោ អ៊ូច ហៀង អធិការនគរបាលក្រុងច្បារមនបានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ថា កម្លាំងនគរបាលក្រុងច្បារមនបានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន និងប៉ុស្តិ៍រការធំ បានបើកប្រតិបត្តិការបង្ក្រាបក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានចំនួន៣នាក់ ។
ក្រុមជនសង្ស័យគឺជាមុខសញ្ញា ដែលសមត្ថកិច្ចរបស់លោកតាមដានជាយូរមកហើយ រហូតមុនពេលឃាត់ខ្លួនពួកគេកំពុងធ្បើសកម្មភាពក៏បង្ក្រាបតែម្តង ។
លោកអធិការបន្តថា ជាលទ្ឋផល សមត្ថកិច្ចរបស់លោកដកហូតបានថ្នាំញៀនចំនួន៩កញ្ចប់តូច និងសម្ភារបម្រើការជក់មួយចំនួនទៀត ។ ពេលនេះជំនាញប្រឆាំងគ្រឿងញៀនកំពុងតែបើកកាតស៊ើបអង្កេតរកមេក្លោង ដែលជាអ្នកប្រគល់ថ្នាំញៀនមកឲ្យពួកគេយកមកធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់នេះ ។
មន្ត្រីនគរបាលមួយរូបបានបង្ហើបថា ក្រុមជនសង្សួយហាក់មានការរឹងរូសមិនព្រមសហការផ្តល់ចម្លើយសារភាពទាល់តែសោះ គឺគេមានគំនិតលាក់បាំងមេក្លោងរបស់គេ មិនឲ្យសមត្ថកិច្ចដឹងសោះឡើយ។ ទោះជាបែបនេះក្តីក៏សមត្ថកិច្ចមិនបាក់ទឹកចិត្ហក្នុងការបន្តនីតិវិធីសួរចម្លើយដែរគឺធ្វើយ៉ាងណាឲ្យពួកគេព្រមឆ្លើយសារភាពពីសកម្មភាពមេក្លោងរបស់ពួកគេដើម្បីឈានដល់ការចាប់ខ្កួនយកមកផ្តន្ទាទោស ។
បច្ចុប្បន្ន ក្រុមជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងច្បារមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ សេនាស័ក្តិ