ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យលោកស្រី ប៊ួរ ជៀនគួរ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា។
នៅក្នុងអាណត្តិការទូតរបស់លោកស្រី រយៈពេល បីឆ្នាំនៅកម្ពុជានេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានក្លាយទៅជាមិត្តភាព សហប្រតិបត្តិការ ភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ កាន់តែខ្ពស់និងល្អប្រសើរថែមទៀត ដែលថ្នាក់ដឹកនាំកំពូលៗ រវាងប្រទេសទាំងពីរ បានកសាង ថែរក្សា និងពង្រឹងពង្រីកជាបន្តបន្ទាប់ រហូតដល់សព្វថ្ងៃនេះ៕
ដោយ៖ សីលា
...