ភ្នំពេញ៖ តុលាការកំពូលនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះចាប់ផ្ដើមសវនាការជំនុំជម្រះសំណុំរឿងលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ។
យោងតាមដីការបស់តុលាការកំពូល បង្ហាញថា លោក អ៊ុំ សំអាន ជាប់ចោទពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ( បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ) និង បទញុះញង់ឲ្យមានការរើសអើង» ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និង ព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ។
មន្ត្រីតុលាការកំពូល បញ្ជាក់ថា សវនាការនេះ គឺផ្តោតសំខាន់លើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន ដែលប្តឹងដោយលោក អ៊ុំ សំអាន៕
ដោយ៖ សហការី
...