អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានឆ្លើយតបលិខិតរបស់សមមិត្តទាំងអស់នៃ “ក្រុមឃោសនាLaoyangshu “នៃសង្កាត់Yangpu ទីក្រុងសៀងហៃ ដោយសម្តែងការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលនិងការរំពឹងទុកយ៉ាងស្មោះចំពោះពួកគេ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានលើកឡើងថា អ្នកទាំងអស់គ្នាបានឆ្លងតាមរយៈបទពិសោធផ្ទាល់ខ្លួនរៀបរាប់ប្រាប់អ្នកក្រុងអំពីប្រវត្តិសាស្ត្រ ទ្រឹស្តីច្នៃប្រឌិតថ្មីរបស់បក្ស និងបម្រែបម្រួលដ៏គួរជាទីមោទនៈដែលកើតឡើងនៅទីក្រុងសៀងហៃនៅយុគសម័យថ្មី រឿងនេះពិតជាមានអត្ថន័យណាស់។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានបង្ហាញពីការរំពឹងថា ពួកគេនឹងបន្តនិទានរឿងដ៏រស់រវើកនៅជុំវិញខ្លួន ដើម្បីបំផុសឱ្យអ្នកក្រុងកាន់តែច្រើនអនុវត្តយ៉ាងស៊ីជម្រៅនូវទស្សនៈស្តីពីទីក្រុងរបស់ប្រជាជន ចូលរួមយ៉ាងសកម្មក្នុងការកសាងនិងគ្រប់គ្រងទីក្រុង ដើម្បីរួមគ្នាកសាងទីក្រុងប្រកបដោយភាពសុខដុមរមនា និងភាពស្រស់ស្អាត ក៏ដូចជារួមគ្នាបង្កើតជីវភាពរស់នៅដ៏សុភមង្គលនិងល្អបវរផងដែរ៕
ដោយ ៖ សិលា