ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ប្រឡងជាប់បាក់ឌុបបាននិទ្ទេសអេទទួលបានការឧបត្ថម្ភម៉ូតូនិងសម្ភារៈផ្សេងៗ = ថាជាប្រជាភិថុតិដែរ?
២- ពួកអាអត់បានជួយ = ទើបមិនប្រជាភិថុតិ?
៣- កុំថាខ្មែរអត់អីហូប = ហូបរហូតដល់ឈឺសឹងគ្រប់គ្នាទៅហើយថាអត់អីស៊ីទៀត?
៤- ខួរក្បាលពួកអាទើសជាតិ = ខ្មែរធ្វើអីក៏ខុស តែបើបរទេសធ្វើល្អ?
៥- ដើម្បីវាយប្រហារនិងបន្តុះបង្អាប់មកលើសម្តេចតេជោ ហ៊ុន សែន = អាជុនចាន់បុតប្រមូលរឿងតាំងពីព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា៩៧មកធ្វើជារឿងថ្មី?
៦- មិនមែននយោបាយទាក់ម៉ូយរបស់រាជរដ្ឋាភិបាលកម្ពុជាមិនជោគជ័យទេ = គឺទទួលបានជោគជ័យជាបន្តបន្ទាប់គ្រាន់តែបានត្រីធំតូចតិចស្របតាមសភាពការណ៍សេដ្ឋកិច្ចធ្លាក់ចុះនៃពិភពលោក?
៧- កម្ពុជានិងវៀតណាមមានប្រវត្តិតស៊ូនិងជួយគ្នាទៅវិញទៅមកពីយូរលង់មកហើយ = កម្ពុជាបានជួយឲ្យកម្លាំងតស៊ូវៀតណាមប្រើប្រាស់ទឹកដីកម្ពុជានៅតាមព្រំដែនកម្ពុជា-វៀតណាមធ្វើសង្គ្រាមប្រឆាំងការឈ្លានពានពីបរទេសចាប់តាំងពីក្រោយសន្និសិទហ្សឺណែវឆ្នាំ១៩៥៤មក បានជួយផ្គត់ផ្គង់ស្បៀងដល់កងទ័ពវៀតណាម បានផ្តល់មធ្យោបាយផ្គត់ផ្គង់គ្រឿងសព្វវុធដល់កងទ័ពវៀតណាម ទទួលស្គាល់រដ្ឋាភិបាលបណ្តោះអាសន្នវៀតណាមខាងត្បូង បង្ករលក្ខណៈឲ្យវៀតណាមដណ្តើមបានជ័យជំនះលើចក្រព័ត្តិឈ្លានពាននាថ្ងៃ៣០ខែមេសាឆ្នាំ១៩៧៥ ឯកភាពទឹកដីវៀតណាម។
៨- ចំណែកវៀតណាមក៏បានរួមកម្លាំងជាមួយកម្ពុជាដើម្បីប្រឆាំងអាណានិគមនិយមបារាំងរហូតទទួលបានឯករាជ្យនាឆ្នាំ១៩៥៣ បានជួយកម្លាំងតស៊ូខ្មែរឲ្យដណ្តើមបានជ័យជំនះលើចក្រពត្តិអាមេរិកនិងបរិវាលន់ណុលនាថ្ងៃ១៧ខែមេសាឆ្នាំ១៩៧៥ បានជួយអ្នកស្នេហាជាតិខ្មែរឲ្យកសាងបង្កើតជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានាថ្ងៃ២ធ្នូរបានជួយកសាងកម្លាំងកងទ័ពរណសិរ្សនិងបានជួយជាកងទ័ពស្ម័គ្រចិត្តចូលមកវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតរំដោះប្រទេសនិងប្រជាជនកម្ពុជាបានទាន់ពេលវេលា បានជួយការពាការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញនៃពួកប៉ុលពត ជួយពង្រឹងរដ្ឋអំណាចប្រជាជននិងបណ្តាស្ថាប័រដ្ឋតាំងពីបាតដៃទទេររហូតរឹងមាំចេះធ្វើការនិងម្ចាស់ការងារដឹកនាំគ្រប់គ្រងប្រទេសបានដំណើរការល្អនិងរីកចម្រើន ជួយបង្កលក្ខណៈដល់ការសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ៩១។
៩- សាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការណ៍រឹងមាំកម្ពុជា-វៀតណាម = ជាកត្តាស្លាប់រស់នៃប្រទេសទាំង២។
១០- ប្រជាជននៃប្រទេសទាំង២កម្ពុជានិងវៀតណាមចាំបាច់ត្រូវថែរក្សាពូនជ្រំចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការណ៍ជាប្រពៃណីយ៍នេះ = ឲ្យរឹងមាំនិងស្ថិតស្ថិរយូរអង្វែងដើម្បីការរស់រានមានជីវិតនិងរីកចម្រើននៃប្រជាជាតិទាំង២ស្ថិតស្ថិរជាអមតៈ ៕
ដោយ ៖ សិលា