ជនជាតិចិនម្នាក់ប្រកាច់ស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដល់ពាក់កណ្ដាលផ្លូវស្លាប់(ដោយគាំងបេះដូង)

ចែករំលែក៖

ប៉ៃលិន÷យោងតាមប្រភពពីសមត្តកិច្ចជំនាញប៉ុស្ថិ៍ស្ទឹងកាច់ កាលពីវេលាម៉ោង​ប្រហែល ១១ និង​  ២០​នាទី ថ្ងៃទី​ ០៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២៤​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់​បានទទួលបានទទួល

របាយរាយការណ៍ថា មាមានជនចិនម្នាក់ បានស្លាប់រួចត្រូវបានឡានពេទ្យដឹកយមកទុកនៅលើវត្តប្រសាទសួត៌ ហៅវត្តសារវ៉ាន់ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពពីសមត្ថកិច្ចជំនាញប៉ុស្តិ៍ស្ទឹងកាច់បានបន្តថា÷ក្រោយពីបានទទួលព័ត៍មានភ្លាម់កម្លាំងត្រូវបានចុះមកដល់ ក្នុងករ

ណីនោះ ក៏បានសួរនាំ រឿងហេតុកើតឡើងដោយកាលពីវេលាម៉ោង ២២ និង ៤១ នាទីថ្ងៃីទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរងគ្រោះមានអាការៈស្រួលចេះតែប្រកាច់ៗមិនស្រួលខ្លួន ក៍ត្រូវបានមិត្តភក្តិ និងសន្តិសុខ នាំគ្នាអ៊ាវ ក យកទៅដាក់ឡានរបស់ជនរងគ្រោះ យកទៅពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីជួយសង្គ្រោះ តែពេលបញ្ចូនទៅពេទ្យដល់ពាក់កណ្ដាលផ្លូវស្រាប់តែជនរងគ្រោះត្រូវបានដាច់ខ្យល់ស្លាប់ មុនទៅដល់មន្ទីពេទ្យ ។

បន្ទាប់មកសន្តិសុខក៍បានដឹកសពបន្តរហូតទៅដល់មន្ទីពេទ្យ តែគ្រូពេទ្យបានបានពិនិត្យរួច ហើយបានបញ្ជាក់ថា សពស្លាប់បាត់ទៅហើយ ។   

 បន្ទាប់មកទៀតរហូតដល់វេលាម៉ោងប្រហែល ០១និង១០ នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឃឹម សាម៉ន ដែលជាអ្នកបើកឡានពេទ្យនៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន  បានដឹកសព ពីមន្ទីពេទ្យយកមកតម្កល់ទុកនៅលើវត្តសារវណ្ណ នៅវេលាម៉ោង ១៣ និង ៤០ នាទី តែពេលទៅដល់តម្កល់សពលោក ឃឹម សាម៉ន បានប្រាប់ទៅព្រះសង្ឃថា មិនបាច់រាយការទៅប៉ុស្តិ៍ទេគាត់បានទំនាក់ទំនងខាងលើហើយចាំតែស្អែកមានគេមកធ្វើកោសល្យវច្ឆ័យហើយ ។

សពឈ្មោះ  ហ័ង ជីង ជីង  ( huang jin jing ) ភេទប្រុស អាយុ៣៤ ឆ្នាំ មានទីលំនៅបណ្ដោះអាសន្ននៅក្នុងអាគារញូវហ្វ័ធូណា ស្ថិតនៅភូមិផ្សារព្រំជើង/ឃុំស្ទឹងកាច់/ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

 ក្រោយពីកម្លាំងជំនាញកោសល្យវិច័យ និងលោកគ្រូពេទ្យបានធ្វើកោសល្យវិច័យរួចសន្និដ្ឋានថាសពពិតជាស្លាប់ដោយសារគាំងបេះដូង ។

បច្ចុប្បន្នសពត្រូវបានតម្កល់ទុកនៅវត្តសារាវណ្ណ ដើម្បីបញ្ចូនបន្ត។ដោយ,

ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print