សម្តេចធិបតី ៖ ប្រពៃណី ទំនៀមទំលាប់ និងការរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុកអង្គរ គឺជាផ្នែកមួយនៃបេតិកភណ្ឌអង្គរ

ចែករំលែក៖

ខេត្តសៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅទឹកដីលើផេកផ្លូវការខេត្តសៀមរាប ហើយមានប្រសាសន៍ថា ៖ ប្រពៃណី ទំនៀមទំលាប់ និងការរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុកអង្គរ គឺជាផ្នែកមួយនៃបេតិកភណ្ឌអង្គរ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានថ្លែងដូច្នេះថា «ប្រាសាទយើងមានអាយុកាល ១២០០ឆ្នាំ ត្រូវធានា និងថែរក្សាឱ្យបានរាប់ពាន់ឆ្នាំទៅទៀត។ ខ្ញុំថាមនុស្សម្នាក់ៗ បានអាយុ ១៥០ឆ្នាំចុះសប្បាយចិត្តហើយ តែព្រលឹងជាតិរបស់យើង ជាតិរបស់យើង ត្រូវនៅរាប់ពាន់ឆ្នាំ ប្រាសាទដែលជាកេរ្តិ៍ដំណែលរបស់ដូនតាយើង ដែលកសាងជាង១ពាន់ឆ្នាំហើយ ត្រូវនៅបន្តទៀត នេះជាអ្វីដែលយើងត្រូវថែរក្សា»។
សម្តេចបានបន្ថែមថា «បើយើងមិនទទួលអនុវត្តន៍តាមលក្ខខណ្ឌរបស់យូណេស្កូ តំបន់ប្រាសាទទាំងមូល អាចត្រូវបានដកចេញ ពីបញ្ជីនៃបេតិកភណ្ឌពិភពលោក ប្រទេសមួយចំនួនត្រូវបានដកចេញ ដោយសារមិនគោរពលក្ខខណ្ឌ នៅអង់គ្លេស នៅប្រទេសផ្សេងៗទៀត។ និមិត្តរូបនៃជាតិយើង ដែលក្លាយជាសម្បត្តិវប្បធម៌មនុស្សលោក ដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ត្រូវបានដកចេញ ដោយសារមិនអាចធានាបាន នូវលក្ខខណ្ឌបរិស្ថានមួយចំនួន ជាការសោកស្តាយ បុព្វបុរសយើងខំកសាង៤០០ឆ្នាំ ទុកឱ្យកូនចៅជំនាន់ក្រោយ រួមគ្នាថែទាំមិនបាន តើយ៉ាងម៉េច? អីចឹងហើយបានជាយើងត្រូវចាត់វិធានការមួយចំនួន ដើម្បីការពារ»។
សូមជម្រាបថា ប្រាសាទអង្គរត្រូវបានចុះបញ្ចូល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២ នាទីក្រុងសាន់តាហ្វេសហរដ្ឋ អាមេរិក។
ដើម្បីបំពេញតាមលក្ខខណ្ឌអង្គការយូណេស្កូ ជាពិសេសការពារតម្លៃជា សកលនៃរមណីយដ្ឋានអង្គរ បន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រាជរដ្ឋាភិបាលបង្កើតឡើងបានបង្កើតភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្ថិតស្ថិតនៅក្នុងឃុំពាក់ ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប សម្រាប់ប្រជាពលរដ្ឋ ដែល ផ្លាស់ចេញពីតំបន់រមណីយដ្ឋានអង្គរ។
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋស្ម័ត្រចិត្តប្តូរទីលំនៅចេញ ពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកមានចំនួន ៥,៨៦៥គ្រួសារ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងចំនួន ៤,០៣២គ្រួសារ ក្នុងឆ្នាំ២០២៣ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print