ក្រសួងមហាផ្ទៃ ចេញប្រកាស ស្ដីពីការបង្កើត ភូមិប៊ុន រ៉ានីសែនជ័យដំណាក់ទ្រយឹង ដោយបំបែកចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ចេញប្រកាស ស្ដីពីការបង្កើត ភូមិប៊ុន រ៉ានីសែនជ័យដំណាក់ទ្រយឹង ដោយបំបែកចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្រសួងមហាផ្ទៃសម្រេច ត្រូវបានបង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដោយបំបែកចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលភូមិបង្កើតថ្មីដូចមានចែងនៅក្នុងប្រការ១ នៃប្រកាសនេះ ត្រូវអនុលោមទៅតាមសេចក្តីណែនាំលេខ ០០៤ សណន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ នីតិវិធីនៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទី ភារកិច្ច របៀបរបបធ្វើការងាររបស់មេភូមិ។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រធាន អង្គភាពផ្សេងទៀតចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ អភិបាលនៃគណៈអភិបាលខេត្ត ពោធិ៍សាត់ ប្រធានក្រុមប្រឹក្សាស្រុកភ្នំក្រវាញ អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ និងប្រធានក្រុម ប្រឹក្សាឃុំព្រងិល ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print