ពិធីបើកសិក្ខាសាលា ស្តីពី ការអភិវឌ្ឍផែនការមេអាងស្ទឹងសៀមរាប ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក Naveen Shrivastana ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការអភិវឌ្ឍផែនការមេអាងស្ទឹងសៀមរាប នៅសណ្ឋាគារអុិនធើកុងទីណង់តាល់ រាជធានីភ្នំពេញ ។

ថ្លែងនៅក្នុងឱកាសបើកសិក្ខាសាលានោះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការសិក្សាអំពីប្លង់មេនៅក្នុងអាងស្ទឹងសៀមរាបនេះ គឺជាឯកសារគោលដ៏មានសារសំខាន់ នៅក្នុងការអភិវឌ្ឍតំបន់អាងស្ទឹងសៀមរាប ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព ។ ឯកសារនេះ ពុំបានឆ្លើយតបត្រឹមតែសម្រាប់ការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបម្រើឱ្យការអភិវឌ្ឍទៅលើវិស័យផ្សេងៗទៀតផងដែរ ។

លោករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរដែនដីផ្ទាល់ សូមចូលរួមពិនិត្យ និងផ្តល់នូវធាតុចូលឱ្យបានច្រើន សំដៅធ្វើយ៉ាងណា ឲ្យការសិក្សាខាងលើក្លាយជាឯកសារមេមូលដ្ឋាន សម្រាប់អភិវឌ្ឍន៍អាងស្ទឹងសៀមរាប ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ៕

kh (1) kh (2) kh (3) kh (4) kh (5) kh (6) kh (7) kh (8) kh (9) kh (10) kh (11)

ដោយ៖ សុវណ្ណារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print