អធិការក្រុងប៉ោយប៉ែតកំពុងមានចំណាត់ការលើបណ្ដឹងជនរងគ្រោះប្ដឹងបុគ្គល ស្រៀន ចាន់តារា បង្កហិង្សាដល់ជនរងគ្រោះ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ករណីជនបង្កឈ្មោះ ស្រៀន ចាន់តារា បានប្រើហិង្សាទៅលើជនរងគ្រោះនៅក្នុងក្លឹបកំសាន្ត The Touch Down Night Original Noise នៅទល់មុខកាស៊ីណូហ្គេនទីង ស្ថិតនៅសង្កាត់-ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនោះ ត្រូវបានអធិការនគរបាលក្រុងប៉ោយប៉ែតមានចំណាត់ការតាមនីតិវិធី បន្ទាប់ពីលោកទទួលបានបណ្ដឹងពីជនរងគ្រោះឈ្មោះ ហុង សីហា កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នោះ។ លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ នគរដ្រេហ្គន តាមទូរស័ព្ទនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ថាៈ ខ្ញុំបានទទួលបណ្ដឹងពីជនរងគ្រោះរួចហើយកាលពីម្សិលម្ងៃ ហើយក៏ឲ្យមន្ត្រីធ្វើការងារនេះយកលិខិតអញ្ជើញជនបង្កមកឆ្លើយបំភ្លឺ ដើម្បីចាត់វិធានការតាមនីតិវិធីក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌។

ជនរងគ្រោះឈ្មោះហុង សីហា ភេទប្រុស អាយុ២៨ឆ្នាំ បានប្រាប់ នគរដ្រេហ្គន នៅព្រឹកថ្ងៃទី១០ ខែសីហានេះថា ខ្ញុំមិនយល់ទាល់តែសោះ គាត់(ស្រៀន ចាន់តារា) មុនដំបូងដើរមកកេះចំចង្កេះខ្ញុំ រួចក៏ទះកំផ្លៀងតែម្តងនៅក្នុងក្លឹប ដោយមិនសួរនាំ គាត់ធ្វើសកម្មភាពរួចក៏ដើរចេញពីកន្លែងកើតហេតុ និងមិនមានសមត្ថកិច្ចសន្តិសុខណាអន្តរាគមន៍នោះទេ ខណៈជនបង្ក(ស្រៀន ចាន់តារា) ជាសមត្ថកិច្ចផងដែរ។

គួររំលឹកថា កន្លងទៅជនបង្កឈ្មោះស្រៀន ចាន់តារា ធ្លាប់មានឈ្មោះអាស្រូវ បង្កបញ្ហានៅក្នុងសង្គមផងដែរ ដូចជាការបាញ់បោះសេរីនេះជាដើម។ ប៉ុន្តែប្រទេសមានច្បាប់ ឬគ្រប់គ្រងដោយច្បាប់មិនត្រូវបានអនុញ្ញាតឲ្យបុគ្គលណាមួយ ប្រើប្រាស់សិទ្ធិរបស់ខ្លួនរំលោភបំពានទៅលើអ្នកដទៃនោះឡើយ។ អ្នកជិតខាងក្រុមគ្រួសារជនរងគ្រោះគាំទ្រចំពោះចំណាត់ការរបស់លោកអធិការនគរបាលក្រុងប៉ោយប៉ែតតាមបណ្ដឹងជនរងគ្រោះ ហើយពួកគាត់ក៏សំណូមពរឲ្យចាត់ការក្នុងរឿងនេះឲ្យបានឆាប់រហ័សផងដែរ។

មន្ត្រីនគរបាលខ្លះបានលើកឡើងថា អធិការនគរបាលក្រុងប៉ោយប៉ែតអាចនឹងចាត់ការឃាត់ខ្លួនជនបង្ក ខណៈធ្វើសកម្មភាពវាយជនរងគ្រោះជាក់ស្តែង ដូច្នេះបទល្មើសជាក់ស្តែងនេះមន្ត្រីនគរបាលយុត្តិធម៌អាចឃាត់ខ្លួនបានក្នុងថេរវេលា៧ថ្ងៃ។

បើទោះជាមានលើកឡើងបែបនេះក៏ដោយ នគរដ្រេហ្គន មិនអាចទាក់ទងបានទេពីជនបង្ក ស្រៀន ចាន់តារា នារសៀលថ្ងៃដដែលនេះ ដោយគ្មានលេខទូរស័ព្ទ៕

ts (2) ts (1) ts (3)

ដោយ៖ វណ្ណា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print