លោក សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពី លទ្ធផលការងារប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានរដ្ឋបាល

ចែករំលែក៖

ភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃ លោកសួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោក លោកស្រី អគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន និងលោក លោកស្រី ប្រធានការិយាល័យ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជាកិច្ចចាប់ផ្ដើម លោកអគ្គនាយក បានថ្លែងស្វាគមន៍និងអរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់របស់អគ្គនាយកដ្ឋានរដ្ឋបាល ដែលបានចូលរួមបំពេញការងារយ៉ាងសកម្ម ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលការងារជាច្រើនជូនប្រជាពលរដ្ឋនិងប្រទេសជាតិក្នុងក្របខ័ណ្ឌអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ ជាពិសេសសមិទ្ធផលដ៏ធំមួយ គឺការរៀបចំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨ ដែលទើបបញ្ចប់នាពេលថ្មីៗនេះ ដោយមានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចការដ៏មានសារៈសំខាន់ខាងលើនេះ ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នផ្សេងទៀត។

ជាកិច្ចបន្ទប់លោកប្រធានអង្គប្រជុំ បានប្រគល់ភារកិច្ចជូននាយកដ្ឋានជំនាញឡើងធ្វើសេចក្ដីរាយការណ៍ និងដាក់ឱ្យអង្គប្រជុំធ្វើការជជែកពិភាក្សាលើចំណុចសំខាន់ៗនៃសេចក្ដីព្រាងរបាយការណ៍ ព្រមទាំងលើកឡើងនូវមតិយោបល់។

ជាកិច្ចបញ្ចប់ លោក សួស ប្រាថ្នា បានធ្វើការបូកសរុបលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែតុលា និងដាក់ចេញទិសដៅអនុវត្តបន្ត ព្រមទាំងបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់បន្តចូលរួមឱ្យបានសកម្មបន្ថែមទៀតក្នុងបំពេញការងារស្នូល និងការងារសំខាន់ៗផ្សេងទៀតរបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print