ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ចុះសិក្សាពីទីតាំង ដើម្បីដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពវ័យឆ្លាត(AI) នៅ(ម១)

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ​ បានឱ្យដឹងថា​ លោកឧត្តមសេនីយ៍ត្រី ង៉ែត សុគន្ធារិទ្ធ ប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានចុះសិក្សាពីទីតាំង ដើម្បីដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពវ័យឆ្លាត(AI) នៅមណ្ឌលអប់រំកែប្រែទី១​ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញនេះ​។

នាឱកាសនោះ​ លោកឧត្តមសេនីយ៍ត្រី ង៉ែត សុគន្ធារិទ្ធ ប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានដឹកនាំក្រុមការងាររៀបចំដំឡើង និងតភ្ជាប់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ចុះជួបពិភាក្សាជាមួយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ ព្រមទាំងមន្ត្រីបច្ចេកទេស ដើម្បីសិក្សាអំពីគោលដៅ និងកំណត់ទីតាំងមួយចំនួនចាំបាច់ នៅបរិវេណក្នុង និងក្រៅ ក៏ដូចជាជុំវិញមណ្ឌល ដើម្បីរៀបចំដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពវៃឆ្លាត (ប្រភេទ AI) ក្នុងពេលដ៏ខ្លីខាងមុខ ក្នុងការពង្រឹងសន្តិសុខ សុវត្ថិភាពឱ្យកាន់តែរឹងមាំនៅក្នុងមណ្ឌល ក៏ដូចជានៅតាមមណ្ឌលអប់រំកែប្រែទូទាំងប្រទេស របស់ក្រសួងមហាផ្ទៃផងដែរ៕

...

ដោយ៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print