សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទប្រើប្រាស់និងជួញដូរគ្រឿងញៀននៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ថករិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគបាលខេត្តបានដឹកនាំកម្លាំងចុះបង្ក្រាបក្រុមជួញដូរ ចែកចាយគ្រឿងញៀន ឃាត់ខួនជនសង្សយ័បាន៣នាក់ និងរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមី (ម៉ាទឹកកក) ចំនួន២កញ្ចប់ (ធំ១កញ្ចប់តូច១កញ្ចប់) ដកហូតបានម៉ូតូចំនួន២គ្រឿង និងទូរសព្ទ័ដៃចំនួន០៣គ្រឿង។

ការចុះបង្ក្រាបក្រុមជួញដូរចែកចាយគ្រឿងញៀនខាងលើធ្វើឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចខាងត្បូងមន្ទីរអប់រំយុវជននិងកីឡាខេត្ត ស្ថិតនៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

បើតាមលោកវរៈសេនីយ៍ទោ កាន កេន នាយការិយាលយ័ប្រឆាំគ្រឿងញៀនស្នងការដ្ឋាននគបាលខេត្តបានឲ្យដឹងថា កាលពីរវេលាម៉ោង៥ល្ងាចថ្ងៃទី០៩ ខែសីហា ក្រុមសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគបាលខេត្តបានចុះល្បាតឃ្លាំមើលមុខសញ្ញាជនសង្សយ័ប្រើប្រាស់ចែកចាយគ្រឿងញៀននៅចំណុចទំនប់ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ឃាត់ខ្លួនជនសង្សយ័បានម្នាក់ឈ្មោះ នុត ថាច់ ភេទប្រុស អាយុ៣២ឆ្នាំមុខរបរជាងបិតឈើតុកទូ មានទីលំនៅភូមិស្វាយរៀងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្រោយពីសាកសួរចម្លើយ ជនសង្ស័យបានសារភាព រួចក៏បង្ហាញមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ឈ្មោះ ជាសន្ធិ វាសនា ភេទប្រុសអាយុ២៧ឆ្នាំ មានទីលំនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលជាមុខសញ្ញា ជួញដូរចែកចាយគ្រឿងញៀន ក៏ចុះបង្ក្រាបឃាត់ខ្លួនយកមកសាកសួរជនសង្សយ័ក៏បានសារភាព។

ក្រោយមកវេលាម៉ោង៨យប់ថ្ងៃដដែលក៏មានអ្នករត់តាក់ស៊ីទូរស័ព្ទហៅឲ្យទៅយករបស់ផ្ញើមកពីរាជធានីភ្នំពេញ។ជនសង្ស័យក៏បានសុំសមត្ថកិច្ចថា សុំទៅយកអ៊ីវ៉ាន់ទឹកដោះគោកូនបងប្អូនផ្ញើមកពីភ្នំពេញ សមត្ថកិច្ចក៏បាននាំជនសង្ស័យទៅទទួលអ៊ីវ៉ាន់នោះ ។ ក្រោយពេលទទួលកញ្ចប់អ៊ីវ៉ាន់នោះពីអ្នករត់តាក់ស៊ីហើយមានការសង្ស័យក៏ឆែកកញ្ចប់នោះមើលរកឃើញថា ជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន ២កញ្ចប់ (១កញ្ចប់ធំ១កញ្ចប់តូច) ដែលក្រុមជនសង្ស័យបានដាក់លាក់នៅក្នុងកញ្ចប់តែនិងមានកំប៉ុងកាហ្វេ កំប៉ុងនំ និងទឹកដោះគោ ទឹកក្រូចដើម្បីបន្លំភ្នែកសមត្ថកិច្ច។ ដោយមានភស្តុតាងជាក់ស្តែងសមត្ថកិច្ចក៏ចាប់ឃាត់ខ្លួនអ្នករត់តាក់ស៊ីម្នាក់ទៀតឈ្មោះ ប៊ូ វុទ្ធី ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរអ្នកបើកបររថយន្តតាក់ស៊ី មានទីលំនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

ប្រភពដដែលបន្តទៀតថា ក្រោយពីការសាកសួរជនសង្ស័យឈ្មោះ ប៊ូ វុទ្ធី បានឆ្លើយថា ខ្លួនជាអ្នករថតាក់ស៊ីពីស្វាយរៀងទៅបេនផ្សារអូឡាំពិក រាជធានីភ្នំពេញ ដឹកអ្នកដំណើរ។ ហើយនៅវេលាម៉ោ៣រសៀលគឺខ្លួនបានដឹកភ្ញៀវពីបេនអូឡាំពិកត្រឡបមកខេត្តស្វាយរៀងវិញ ហើយក៏មានគេយកអ៊ីវ៉ាន់មកផ្ញើរក្នុងមួយកញ្ចប់តម្លៃ ៥.០០០រៀល ហើយបានឲ្យលេខទូរស័ព្ទអ្នកទទួលនៅស្វាយរៀង មិននិកស្មានថា រងគ្រោះជាប់ចោទពាក់ព័ន្ធជាមួយក្រុមជួញដូរគ្រឿងញៀនដូច្នេះឡើយ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា បើតាមការឆ្លើយសារភាពពីរជនសង្ស័យឈ្មោះ ជាសន្ធិ វាសនា បានឲ្យដឹងថា ការធ្វើចរាចរណ៍គ្រឿងញៀនគឺមេក្លោងជួញដូរគ្រឿងញៀនបានធ្វើសកម្មភាពផ្ញើរគ្រឿងញៀនតាមរថយន្តតាក់ស៊ីឲ្យបណ្តាញតាមខេត្តចាំទទួលជួញដូរចែកចាយបន្តឲ្យអ្នកប្រើប្រាស់ ហើយវេលុយឲ្យមេក្លោងតាមវីង។ ចំពោះអ្នករត់តាក់ស៊ីសមត្ថកិច្ចបានធ្វើការអប់រំ និងបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ៕

1 2 3 4

ដោយ៖ យឹម សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print