តាមលទ្ធផលស្រាវជ្រាវបង្ហាញឲ្យឃើញថា ជនរងគ្រោះ៤៩នាក់នៅក្នុងក្រុង Orland អាមេរិក ទទួលរង២០០គ្រាប់ពីជនដៃដល់នៅក្នុងការបាញ់ប្រហារនៅក្នុងរង្គសាលមនុស្សស្រឡាញ់ភេទដូចគ្នាកាលពីថ្ងៃទី១១ ខែមិថុនាកន្លងមក។
នេះជាព័ត៌មានថ្មីស្តីពីការបាញ់ប្រហារនៅអាមេរិកកន្លងមក ។ តាមគម្រោងក្រុមអ្នកស្រាវជ្រាវនិងប្រកាសជាសាធារណៈនៅថ្ងៃទី១០ ខែកញ្ញា ខាងមុខស្តីពីការបាញ់ប្រហារនៅក្នុងក្លិប Pun សម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នា ។ ការបាញ់ប្រហារកាលពីថ្ងៃទី១១ ខែមិថុនា នោះធ្វើឲ្យគគ្រឹកអាមេរិកបង្ករឡើងដោយជនដៃដល់ឈ្មោះ Omar Mateen មុនពេលប៉ូលិសបាញ់សម្លាប់។
រដ្ឋាភិបាលអាមេរិកកាលពីថ្ងៃទី០៩ ខែសីហា បានពិភាក្សាស្តីអំពីច្បាប់គ្រប់គ្រងអាវុធក្រោយការបាញ់ប្រហារនោះ។កាលពីថ្ងៃទី៩ ខែសីហា បក្ខភាពមកពីគណបក្សសាធារណរដ្ឋ លោកដូណាល់ត្រាំ បានថ្លែងសន្តរកថាបង្ករឲ្យមានវិវាទកាន់តែខ្លាំងឡើង ដោយលោកបានគាំទ្រសិទ្ធ «ប្រើប្រាសអាវុធ ហើយអ្នកដែលគាំទ្រប្រើប្រាសអាវុធនោះនឹងមិនបោះឆ្នោតឲ្យលោកស្រីហ៊ីឡារីគ្លីនតុន នោះឡើយនៅខែវិច្ឆិការ ខាងមុខ»។
មានប្រសាសន៍នៅក្នុងការឃោសនាបោះឆ្នោតក្នុងទីក្រុង Wilmington ភាគខាងជើងរដ្ឋការ៉ូលីណា លោកត្រាំបញ្ចាក់ថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីនោះគឺជាការជ្រើសរើសរបស់ពលរដ្ឋ ហើយលោកនឹងទុកឲ្យពលរដ្ឋប្រើប្រាសរក្សាអាវុធដោយសេរីដូចដើម មិនមានច្បាប់ហាមប្រាំឡើយ។
ចំពោះលោកស្រីហ៊ីឡារីគ្លីនតុន វិញមកទល់ពេលនេះលោកស្រីបានបង្ហាញការប្តេជ្ញា ចេញច្បាប់គ្រប់គ្រងការលក់ដូរអាវុធដើម្បីបញ្ចៀសការធ្លាក់ចូលទៅក្នុងដៃជនទុច្ចរិត គម្រាមកំហែងដល់អាយុជីវិតពលរដ្ឋស្លូតត្រង់។ តាមតួលេខពលរដ្ឋអាមេរិកដល់ទៅ ៩០ភាគរយប្រើប្រាស់កាំភ្លើងទុកការពារខ្លួនដែលជាប្រពៃណីរបស់អាមេរិកតាំងពីដើមមក៕
ប្រែសម្រួល៖ ម៉ែវ សាធី