ក្លិបបាល់ទាត់ Inter Milan នៅក្រប ខ័ណ្ឌអុីតាលី Serie A បានប្រកាសថា ពួក គេបានជ្រើសរើសយកលោក Frank de Boer មកធ្វើជាគ្រូបង្វឹកថ្មីដើម្បីជំនួសតំណែង របស់គ្រូបង្វឹក Roberto Mancini ដែល បានចាកចេញពីតំណែងរបស់ខ្លួន។
មូលហេតុដែលធ្វើឲ្យលោក Roberto Mancini ចាកចេញគឺអាចបណ្តាលមកពី គាត់មានទំនាស់ជាមួយនឹងម្ចាស់ក្លិបថ្មីគឺក្រុមហ៊ុនចិន Suning Holdings Group។ ចំណែកលោក Frank de Boer ដែលធ្លាប់ បានដឹកនាំក្រុម Ajax ឈ្នះជើងឯកកំពូល របស់ប្រទេសហុល្លង់ចំនួន៤រដូវកាលជាប់ៗគ្នាបានសម្រេចចិត្តចុះហត្ថលេខាដឹកនាំ ក្រុម Inter Milan រយៈពេល៣ឆ្នាំ ។
លោក Frank de Boer ដែលមាន សញ្ជាតិហុល្លង់ចង់ឲ្យក្រុមថ្មីរបស់គាត់នេះ ហ៊ានប្រកួតប្រជែងដណ្តើមជើងឯកអីុតាលី Serie A ពីក្រុម Juventus ហើយគាត់ ក៏បញ្ជាក់ថា ខ្សែប្រយុទ្ធ Mauro Icardi នឹង មិនចាកចេញពីក ្លិបឡើយ ។
គ្រូបង្វឹកវ័យ៥១ឆ្នាំនេះបានថ្លែងថា ក្រុមថ្មីរបស់គាត់មានសមត្ថភាពនឹង ដណ្តើមជើងឯកពីសេះបង្កង់បាន។ ពួកគេមិនមែនជាក្រុមដែលមិនអាចយក ឈ្នះបាននោះទេ។ យើងនឹងព្យាយាម ប្រយុទ្ធជាមួយនឹងពួកគេ។ ពិសេសយើងនឹងរក្សាទុកកីឡាករល្អៗមិនលក់ចេញនោះឡើយ៕
ដោយ៖ ដេវីត