ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកាស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ នៅថ្ងៃទី១១ ខែធ្នូ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ព្រមទាំងសាធារណជនថា ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី៦) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤  ខាងមុខនេះ នៅសាល S នៃទីស្តីការក្រសួងមហាផ្ទៃ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា»។

អាស្រ័យហេតុនេះ សូមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ដែលមានបំណងចូលរួមក្នុងវេទិកានេះ សូមធ្វើការទំនាក់ទំនង និងចុះឈ្មោះនៅនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ (ជាន់ទី៣ បន្ទប់៣៧៤ ) នៃទីស្ដីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ ឬតាមរយៈតំណភ្ជាប់ https://forms.gle/bgAEXUbSbLACMEZb6 ។

កំណត់សម្គាល់៖ ដោយសារកន្លែងរៀបចំវេទិកានេះមានចំនួនកំណត់ ដូចនេះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេសដែលបានចុះឈ្មោះចំនួន ៣០០ នាក់ ដំបូងនឹងត្រូវបានផ្តល់អាទិភាពក្នុងការចូលរួម៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print