នគរបាលស្រុកសំរោងទងឃាត់ក្រុមជនសង្ស័យ៥នាក់ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យចំនួន៥នាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនបាន កាលពី

ថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៤ និង ៣០នាទី   ដោយមានការដឹកនាំសម្របសម្រួលដោយលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ក  កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានបង្រ្កាបមុខសញ្ញា ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៥នាក់នៅចំណុចភូមិ កាហុន ឃុំ ខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានឱ្យដឹងថាក្រុមជនសង្ស័យដែលឃាត់ខ្លួនបានទី០១.មានឈ្មោះ ឈាន ឆាង (ហៅកង្កែប) ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិ កាហុន ឃុំ ខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (គ្រឿងញៀន ១កញ្ចប់តូច) ទី០២.ឈ្មោះ ប៉ុន រតនា(ជ្រូក)  ភេទ ប្រុស អាយុ ១៧ឆ្នាំ នៅភូមិ ជម្ពូព្រឹក្ស ឃុំជម្ពូព្រឹក្ស ស្រុក សាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺគ្រឿងញៀន ១កញ្ចប់តូច)  ទី០៣.ឈ្មោះ ថុល ពិសត ភេទ ប្រុស អាយុ ១៧ឆ្នាំ នៅភូមិថ្លុករាំង ឃុំ ខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺគ្រឿងញៀន ៣កញ្ចប់តូច)។

លោកអធិការនគរបាលស្រុកសំរោងទងបន្តថា តាមចម្លើយសារភាពរបស់ជន សង្ស័យឈ្មោះឈាន ឆាង បន្តសហការជាមួយនគរបាលស្រុកសាមគ្គីមុនីជយ័ឃាត់ខ្លួន ជនសង្ស័យទី០៤.មានឈ្មោះ មោក កុសល់ ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិ ត្រពាំងកក់ ឃុំ ក្រាំងចេក ស្រុក សាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដកហូតបានគ្រឿងញៀន ២១កញ្ចប់ មធ្យម១កញ្ចប់ធំ ១កញ្ចប់។

លោក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបន្ថែមទៀតថា ក្រោយពីសួរនាំឈ្មោះ មោក កុសល បានឆ្លើយសារភាព នគរបាលជំនាញបន្តឈានទៅឃាត់ ជនសង្ស័យទី០៥.មានឈ្មោះ ឡាយ សុជាតិ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិ កណ្ដាល ឃុំ វល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដកហូតគ្រឿងញៀ ១កញ្ចប់ តូច)ថែមទៀតផង។

ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៥នាក់ នគរបាលដកហូតបានវត្ថុតាងរួមមាន:
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២៧កញ្ចប់,មធ្យមចំនួន០១កញ្ចប់,ធំចំនួន១កញ្ចប់,ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ូតូ ចំនួន០២គ្រឿង ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀន១។

...

លោកអធិការបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះក្រុមជនសង្ស័យរួមជាមួយវត្ថុតាងនគរបាលជំនាញកំពុងសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print