ភាគច្រើនពលរដ្ឋជប៉ុនចង់ឲ្យព្រះចៅអធិរាជ្យមានសិទ្ធចុះចេញពីរាជបល្ល័ង្ក

ចែករំលែក៖

សារព័ត៌មានក្យូដូ បានផ្សាយនៅថ្ងៃទី០៩ ខែសីហា ថា ភាគច្រើនពលរដ្ឋជប៉ុនដែលបានសួរមានបំណងចង់ឲ្យព្រះចៅអធិរាជ្យលាលែងពីរាជបល្ល័ង្កតាមបំណងរបស់ព្រះអង្គ។

តាមការស្ទង់មតិរយៈពេល២ថ្ងៃគឺថ្ងៃទី០៨ និងថ្ងៃទី០៩ ខែសីហា បង្ហាញឲ្យឃើញថា ពលរដ្ឋរហូតដសល់ទៅ៨៦,៦ភាគរយគាំទ្រឲ្យព្រះអង្គអាចលាលែងពីរាជសម្បត្តិតាមបំណងរបស់ព្រះអង្គ ។ ការលាលែងនោះគឺផ្ទុយទៅនឹងច្បាប់របស់រាជវង្សជប៉ុន។

កន្លងមកព្រះចៅអធិរាជ្យ Akihito មានព្រះបន្ទូលនៅក្នុងឃ្លីបវីដីអូមួយថា ព្រះអង្គមានបំណងចុះចេញពីរាជសម្បត្តិដោយមូលហេតុព្រះជនកាន់តែចាស់ សុខភាពចុះខ្សោយ។

នៅក្នុងការស្ទង់មតិពលរដ្ឋជប៉ុនដល់ទៅជាង ៨៥ភាគរយគាំទ្រឲ្យព្រះអង្គចុះចេញពីរាជបល្ល័ង្ក ។ ការលាលែងពីរាជបល្ល័ង្កតម្រូវឲ្យមានបែបបទជាច្រើនតាមផ្លូវច្បាប់និងនយោបាយនៅជប៉ុន។

អ្នកដែលស្នងរាជ្យសម្បត្តិគឺជាព្រះរាជបុត្រ Naruhito ប៉ុន្តែព្រះរាជបុត្រព្រះជន ៥៦ព្រះវស្សាធ្លាប់បានថ្កោលទោសរបបរាជានិយម។ ព្រះរាជបុត្រធ្លាប់បានថ្កោលទោសដល់ការរស់នៅតឹងតែងក្នុងជួររាជវង្សធ្វើឲ្យមហេសីរបស់ព្រះអង់មានព្រះរោគ៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print