លោកបណ្ឌិត ហង់ ជួនណារ៉ុន អញ្ជើញចូលរួមក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារ និងផ្ដល់ទង់ជ័យលាភី ប័ណ្ណសរសើរ ជូនបុគ្គលិកអប់រំក្នុងខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង ៖ កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នេះលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារ និងផ្ដល់ទង់ជ័យលាភី ប័ណ្ណសរសើរ ជូនបុគ្គលិកអប់រំក្នុងខេត្ត ដែលមានចំនួនសរុប ៥៤០រូប។

ពិធីនេះ ប្រព្រឹត្តទៅនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ដោយមានការផ្តល់គ្រឿងឥស្សរិយយសជូនបុគ្គលិករួមមាន៖ ថ្នាក់ធិបឌិន្ទ (០១នាក់) ថ្នាក់ធិបឌិន្ទ (០២នាក់) ថ្នាក់សេនា (០៦នាក់) ថ្នាក់អស្សរិទ្ធ (២៧នាក់) មេដាយការងារ ថ្នាក់មាស (៤៤នាក់) មេដាយការងារថ្នាក់ប្រាក់ (១៦០នាក់) និងមេដាយការងារថ្នាក់សំរិទ្ធ (៣០០នាក់)។

លើសពីនេះ លោករដ្ឋមន្ត្រី បានប្រគល់ទង់ជ័យលាភីលេខ០១ (១០អង្គភាព) ទង់ជ័យលាភីលេខ០២ (១០អង្គភាព) និងប័ណ្ឌសរសើរ (១៤អង្គភាព)៕

1 2 3 4 5

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print