ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ សូមធ្វើការអំពាវនាវដល់ជនរងគ្រោះម្ចាស់ទូរស័ព្ទ ក្នុងហេតុការណ៍ចោរឆក់នៅចំណុចមុខហាង CHARLES & KEITH លេីមហាវិថីព្រះសីហនុ(274) សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០២៤ មកទទួលយកទូរស័ព្ទវិញ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ទូរស័ព្ទរបស់ជនរងគ្រោះនេះ ត្រូវសមត្ថកិច្ចដកហូតបានក្រោយចាប់ខ្លួនក្រុមជនសង្ស័យ។ ទូរស័ព្ទនេះម៉ាក Samsung Galaxy Note9 ពណ៌ប្រផេះ។
ដូច្នេះក្នុងករណីម្ចាស់ទូរស័ព្ទបានឃើញ សូមទំនាក់ទំនងផ្ទាល់មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានទីតាំងក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ (គល់ស្ពានក្បាលថ្នល់) ឬលេខទូរស័ព្ទ +855 11 949 797 ឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន៕
...