លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Sergio Mattarella ប្រធានាធិបតីអ៊ីតាលី

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ រសៀលថ្ងៃទី ៨ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Sergio Mattarella ប្រធានាធិបតីអ៊ីតាលីដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង ។

គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះគឺជាខួបទី ២០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលី ។ ភាគីទាំងពីរគួរធ្វើឱ្យយន្តការសន្ទនានៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសចិននិងអ៊ីតាលីនិងគ្រប់វិស័យដើរតួនាទីយ៉ាងពេញលេញ បង្កើនការប្រាស្រ័យទាក់ទងគ្នា ពង្រឹងការកសាងទំនុកចិត្តរវាងគ្នានិងគ្នា បន្តស្វែងយល់និងគាំទ្រផលប្រយោជន៍ស្នូលរៀងខ្លួននិងបញ្ហាដ៏ធំនិងសំខាន់ដែលយកចិត្តទុកដាក់ដូចគ្នាដើម្បីក្លាយជាដៃគូយុទ្ធសាស្ត្រដែលគាំទ្រគ្នាទៅវិញទៅមក ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Sergio Mattarella បានថ្លែងថា ភាគីអ៊ីតាលីគោរពយ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ ជានិច្ចកាល ភាគីអ៊ីតាលីតែងតែចាត់ទុកប្រទេសចិនជាដៃគូសហប្រតិបត្តិការដ៏សំខាន់ ។ ភាគីអ៊ីតាលីរំពឹងទុករួមសហការជាមួយប្រទេសចិនដើម្បីចាត់ទុកការអបអរសាទរខួបទី ២០ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងអ៊ីតាលីនិងចិនជាឱកាសមួយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្មនិងបច្ចេកវិទ្យាជាដើម ក្នុងន័យជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឡើងដល់កម្រិតថ្មីថែមទៀត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print