Real Madrid ក្លាយទៅជាម្ចាស់ជើងឯក Super Cup ក្រោយយកឈ្នះ Sevilla ៣-២

ចែករំលែក៖

ក្រុមបាល់ទាត់ Real Madrid ម្ចាស់ជើង ឯក Champions League បានគ្រងជើងឯក Super Cup ឆ្នាំ២០១៦នេះបន្ទាប់ពីយកឈ្នះលើក្រុម Sevilla ម្ចាស់ជើងឯក Europa League ដោយលទ្ធផល ៣-២។

ក្រោយចប់៩០នាទីក្រុមទាំងពីរមាន លទ្ធផលស្មើគ្នា ២-២ ដោយក្រុម Real Madrid ស៊ុតបាល់បញ្ចូលទីដោយកីឡាករ Marco Asensio នៅនាទី២១និងកីឡាករ Sergio Ramos នៅនាទី៩០ជិតចប់ការ ប្រកួត។ ចំណែកក្រុម Sevilla បានស៊ុត បាល់បញ្ចូលទីដោយកីឡាករ F.Vázquez នៅនាទី៤១ និងកីឡាករ Y. Konoplyankaស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទី៧២។

ក្រុមទាំងពីរត្រូវលេងម៉ោងបន្ថែម១៥នាទី២ដងទៀតដើម្បីកាត់សេចក្តីរកអ្នកឈ្នះនិងអ្នកចាញ់។ ខ្សែការពារ Daniel Carvajal សញ្ជាតិអេស្ប៉ាញរបស់ក្លិប Real Madrid បានស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អទៅលើក្រុម Sevilla នៅនាទី១១៩ដែល នៅសល់តែ១នាទីទៀតប៉ុណ្ណោះនឹងត្រូវ កាត់សេចក្តីដោយបាល់ប៉េណាល់ទី ។

កីឡាករវ័យ២៤ឆ្នាំ Daniel Carvajal បានថ្លែងថា “យើងបានព្យាយាមយ៉ាងខ្លាំងនៅក្នុងតង់ទី២ដោយមិនបានបោះបង់ចោលការការពារយាមរបស់យើងឡើយ ហើយគ្រាប់បាល់នៅចុងម៉ោងធ្វើឲ្យយើងក្លាយទៅជាម្ចាស់ជើងឯក។ ទោះបីជាយើងបាត់កីឡាករសំខាន់ច្រើននៅថ្ងៃនេះក៏ពួកយើងដែលជាកីឡាករកើតចេញពីក្លិបផ្ទាល់បានធ្វើកិច្ចការដ៏អស្ចារ្យបំផុត។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធសំខាន់ Cristiano Ronaldoមិនបានចូលលេងនោះទេដោយសារតែរបួសកាលពីនៅក្នុងកម្មវិធីយូរ៉ូឆ្នាំ២០១៦នៅប្រទេសបារាំង។ ចំណែក កីឡាករអន្តរជាតិវេល Gareth Bale និង កីឡាករអន្តរជាតិអាល្លឺម៉ង់ Toni Kroos កំពុងជាប់វិស្សមកាលមិនទាន់ត្រលប់មកវិញ ។

ចំពោះក្រុម Sevilla វិញ ពួកគេបានមក លេងនៅក្នុងកម្មវិធី Super Cup នេះចំនួន ៣ឆ្នាំជាប់ៗគ្នា ប៉ុន្តែពួកគេមិនដែលបានឈ្នះជើងឯកម្តងណាឡើយ។

 

13941071_1173670526022740_1627329328_n 13942298_1173670519356074_1358352702_n 13956860_1173670536022739_1707443248_n

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print