អាមេរិកផលិតកាំជ្រួចមីស៊ីលបរមាណូបន្ថែមដើម្បីការពារសន្តិសុខពិភពលោក

ចែករំលែក៖

កម្លាំងទាហ៊ានអាកាសអាមេរិកបានបើកការស្រាវជ្រាវផលិតមីស៊ីលឆ្លងទ្វីប ICBM ថ្មីដើម្បីទប់ស្កាត់សង្គ្រាមបរមាណូរបស់ប្រទេសមហាអំណាច និងការពារសន្តិសុខនៅលើពិភពលោកទាំងមូល។

នៅក្នុងបទសម្ភាសជាមួយទស្សនាវដ្តី Scout Warrior របស់អាមេរិកឧត្តមសេនី Jack Weinstein មេបញ្ចាការរងកងកម្លាំងបរមាណូអាមេរិកបានឲ្យដឹងថា គោលដៅរបស់កម្លាំងទាហ៊ានអាមេរិកតាំងពីដើមមកគឺជ័យជំនះនៅក្នុងសង្គ្រាម ប៉ុន្តែពេលនេះបានផ្លាស់ប្តូរទៅគោលដៅផ្សេងគឺទប់ស្កាត់សង្គ្រាមកើតឡើងវិញម្តង។

លោក Jack Weinstein បន្តទៀតថា ការជោកជ័យនៅក្នុងការទបស្កាត់សង្គ្រាមនោះគឺអាស្រ័យទៅលើអាវុធបរមាណូ និងកាំជ្រួចមីស៊ីលឆ្លងទ្វីប ដោយប្រើពេលវេលាតែ៣០នាទីប៉ុណ្ណោះនិងបំផ្លាញគោលដៅនៅគ្រប់ទិសទីលើភពផែនដីនិងមានកម្លាំងបំផ្លាញមហាសាលលើសពីអ្វីដែលយើងស្មាន។

ការសម្រេចផលិតអាវុធថ្មីនេះរបស់អាមេរិកកើតឡើងក្រោយពេលដែលមានអ្នកឯកទេសអាមេរិកជាច្រើនបានថ្កោលទោសថា អាមេរិកកំពុងតែទន្ត្រាំជើងនៅមួយកន្លែងលើវិស័យផលិតអាវុធក្នុងពេលដែលប្រទេសនៅជុំវិញពិភពលោកមានរុស្ស៊ីចិន ជាសត្រូវអាមេរិកនោះខិតខំផលិតយ៉ាងកក្រឹកគក្រេង។

មនុស្សជាតិកំពុងប្រឈមនឹងការផុតពូជពីភពផែនដីដោយសារតែមនុស្សលោកផ្ទាល់ជាអ្នកធ្វើឲ្យបាត់បង់នូវអ្វីដែលខ្លួនមាន។ គ្រាប់បែកប្រល័យលោករបស់ប្រទេសមហាអំណាចដូចអាមេរិក រុស្ស៊ី ចិន ឥណ្ឌា ប៉ាគីស្ថាន និងប្រទេស អឺរ៉ុបគ្រប់គ្រាន់ក្នុងការធ្វើឲ្យភពផែនដីរលាយសាបសូន្យ។

នៅពេលនេះប្រសិនបើប្រទេសដែលគេហៅថា «និយមឆ្វេង» មានគ្រាប់បែកបរមាណូនោះ សង្គ្រាមបរមាណូនឹងកើតឡើង។ ទាំងនោះហើយបានជាអាមេរិកខិតខំរារាំងប្រទេសអីរ៉ាក់ ស៊ីរី ទុយនេស៊ី អីរ៉ង់ កូរ៉េ ខាងជើងផលិតគ្រាប់បែកបរមាណូ បើមិនដូច្នេះទេនឹងមានសង្គ្រាមបរមាណូកើតឡើង ។

នៅពេលនេះប្រទេសមហាអំណាចមិនទាន់ឈានដល់សន្ធិសញ្ញាអន្ដរជាតិមិនរីកសាយភាយអាវុធបរមាណូ មូលហេតុដោយសារតែប្រទេសមហាអំណាចខ្លាចបាត់បង់អំណាចរបស់ខ្លួន ប្រសិនបើគ្មានអាវុធបរមាណូទេនោះ។ សេចក្ដីព្រាងដែលជាការផ្ដួចផ្ដើមគំនិតរបស់បណ្ដាប្រទេសអារ៉ាប់មិនអាចអនុម័តចេញទៅរួចដោយសារតែមានការ ជំទាស់ពីសំណាក់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ដ ។

សេចក្ដីព្រាងសេចក្ដីសម្រេចដែលគាំទ្រដោយបណ្ដាប្រទេសអារ៉ាប់បានក្នុងការកោះប្រជុំសន្និសីទស្ដីពីការបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅមជ្ឈិមបូព៌ា ព្រមទាំងដាក់បន្ទុកឲ្យលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិជាអ្នកដឹកនាំគម្រោងបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរនេះ ប៉ុន្ដែសេចក្ដីព្រាងនេះត្រូវជាប់គាំងដោយសារតែមានការជំទាស់ពីសំណាក់សហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា ។

មន្ដ្រីការទូតរបស់ប្រទេសទាំង៣នេះបានធ្វើការពន្យល់ថា ពួកគេមិនប្រឆាំងនឹងគម្រោងបង្កើតតំបន់គ្មាននុយក្លេអ៊ែរ នៅមជ្ឈិមបូព៌ានេះទេ ប៉ុន្ដែពួកគេមិនឯកភាពនឹងការចេញសេចក្ដីសម្រេចដាក់ឱសានវាទដោយមិនមានការព្រម ព្រៀងពីគ្រប់ភាគីដែលពាក់ព័ន្ធ ។

នៅអ៊ីរ៉ង់វិញ ក្នុងនាមក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធបានស្ដីបន្ទោសដល់ប្រទេសទាំង៣នេះថា បានរារាំងគម្រោងដែលមានការគាំទ្រពីសំណាក់ប្រទេសភាគច្រើនដើម្បីគ្រាន់តែការពារផលប្រយោជន៍របស់ប្រទេសមួយដែលមិន ស្ថិតក្នុងសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ។

អ៊ីស្រាអែលដែលជាប្រទេសតែមួយគត់ក្នុងតំបន់មជ្ឈិមបូព៌ាដែលមានអាវុធនុយក្លេអ៊ែរ ហើយមិនមែនជាហត្ថលេខីនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ប៉ុន្ដែបានចូលរួមក្នុងសន្និសីទក្នុងឋានៈជាអ្នកសង្កេតការណ៍បានបដិសេធយ៉ាងដាច់អហង្ការថា ខ្លួននឹងមិនចូលរួមក្នុងសន្និសីទបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរទៅតាមកាលបរិច្ឆេទ និងរបៀបវារៈដែលស្ថិតក្រោមការបង្គាប់បញ្ជារបស់អង្គការសហប្រជាជាតិនោះទេ ៕

1 (2) 1 (1)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print