រដ្ឋមន្ដ្រី ឌិត ទីណា លេីកទឹកចិត្តឱ្យប្រជាកសិករត្រូវកែប្រែឥរិយាបថកាប់ព្រៃឈេីយកដីដាំដំឡូងមី​ និងការទន្ទ្រានដីរដ្ឋ​ផ្សេងៗ មកគិតគូរពីនិរន្តរភាពព្រៃឈេី​ និងបរិស្ថាន​សម្រាប់កូនចៅយេីងនាថ្ងៃមុខ​!

ចែករំលែក៖

ខេត្ត​កំពង់​ធំ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត វង្ស សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា​ ឆ្នាំ២០២៤នេះ​ បានអញ្ជើញចូលរួមក្នុង «យុទ្ធនាការដាំស្តារព្រៃឈើនៅស្ថានីយព្រៃអង់តែន» ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុងយុទ្ធនាការនេះ លោករដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងក្តីសោមនស្សជាអនេក ដែលបានចូលរួមកម្មវិធីដាំដើមឈើ រៀបចំឡើងក្រោមកិច្ចសហការ រវាងរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាការដ្ឋានកងទ័ពជើងគោក និងរដ្ឋបាលខេត្តកំពង់ធំនាពេលនេះ។

លោករដ្ឋមន្ដ្រី​សង្កត់ធ្ងន់ថា ការដាំដេីមឈេីនៅទីនេះពិតជាមានសារៈសំខាន់​ ដែលទាមទារការចូលរួមពីបងប្អូនយេីង​ទាំងអស់គ្នា​ ទាំងក្នុងការដាំ​ និងការចូលរួមថែរក្សាការពារព្រៃឈេី។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីគោលនយោបាយវិស័យកសិកម្មកម្ពុជាធ្វេីយ៉ាងណាឱ្យប្រជាកសិករ​មានហូប​ មានប្រេី​ មានបាន​ និងមានរហូត​ ដែលបានគិតគូរយ៉ាងវែងឆ្ងាយ​ ដើម្បីអាចធានាបាននូវសន្តិសុខស្បៀង​ និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន​។

ពាក់ព័ន្ធនឹងការពារអភិរក្ស​ លោករដ្ឋមន្ដ្រី​ បានលេីកទឹកចិត្តឱ្យប្រជាកសិករត្រូវកែប្រែឥរិយាបថកាប់ព្រៃឈេីយកដីដាំដំឡូងមី​ និងការទន្ទ្រានដីរដ្ឋ​ផ្សេងៗ
មកគិតគូរពីនិរន្តរភាពព្រៃឈេី​ និងបរិស្ថាន​សម្រាប់កូនចៅយេីងនាថ្ងៃមុខ​។

...

តាមរយៈការចូលរួមការពារព្រៃឈើនិងដាំដើមឈើឡើងវិញ លោករដ្ឋមន្ដ្រី​ សង្ឃឹមយ៉ាងមុតមាំថា ​នាពេលអនាគត​ កម្ពុជានឹងបន្តមានព្រៃឈេីជាច្រេីន​សម្រាប់អាស្រ័យផល​ ទាក់ទាញទឹកភ្លៀង​សម្រាប់ការធ្វេីកសិកម្ម​ និងអាចប្រេីប្រាស់បានជាប្រយោជន៍រួមទាំងអស់គ្នា៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print