អន្តរជាតិ ៖ នារសៀលថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៤ ពេលផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍អាល្លឺម៉ង់មួយ លោកOlaf Scholzនាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានថ្លែងថា លោកយល់ព្រមឱ្យលើកពេលដែលសភាជាន់ទាបអាល្លឺម៉ង់រៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះរដ្ឋាភិបាលមកនៅមុនថ្ងៃបុណ្យអែលខាងមុខនេះ។
គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ក្រៅពីនេះ លោកក៏បានថ្លែងថា លោកសង្ឃឹមថា នឹងអាចក្លាយទៅជាបេក្ខជននាយករដ្ឋមន្ត្រីនៃបក្សសង្គមប្រជាធិបតេយ្យម្តងទៀត ហើយខិតខំប្រឹងប្រែងស្វែងរកការបន្តកាន់មុខតំណែងក្នុងការបោះឆ្នោតសភាជាន់ទាបអាល្លឺម៉ង់ឆ្នាំក្រោយ៕
...
ដោយ ៖ សិលា