រដ្ឋមន្ត្រីក្រសួងសាធារណការ ៖ ចិនចូលរួមចំណែកជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយអាទិភាពនានា ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្មីៗនេះ បានលើកឡើងពីការចូលរួមចំណែករដ្ឋាភិបាលចិន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយអាទិភាពនានា ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។

«គិតមកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបានរួមចំណែកជួយដល់កម្ពុជា ក្នុងការសាងសង់ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន និងសាងសង់ខ្សែផ្លូវសរុប ជិត៤ពាន់គីឡូម៉ែត្រ រួមទាំងស្ពានធំៗ សរុបប្រមាណ១៦ ប្រវែងសរុបប្រមាណ ១៤ពាន់ម៉ែត្រ»

តាមរយៈសម្មិទ្ធផលជាច្រើនដែលបានរួមចំណែកពីរដ្ឋាភិបាលចិន ក្នុងនាមរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ឯកឧត្តម សូមធ្វើការវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងកាទូតរវាងកម្ពុជាចិន ដែលមានរយៈពេល៦៦ឆ្នាំ ដោយបានក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ និងវិវឌ្ឍន៍ទៅជាមិត្តភាពដែកថែប ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាន កំណត់យកឆ្នាំ២០២៤នេះ ជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន” ដើម្បីលើក កម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែរឹងមាំរីកចម្រើនស្ថិតស្ថិរជាអមតៈ រួមទាំងសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នារវាងកម្ពុជា-ចិន ផងដែរ។

លោកបន្តថា កម្ពុជានិងចិន កំណត់យកឆ្នាំ២០២៤នេះ ជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន” ដើម្បីលើក កម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែរឹងមាំរីកចម្រើនស្ថិតស្ថិរជាអមតៈ រួមទាំងសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នារវាងកម្ពុជា-ចិន ផងដែរ។

លោកបានមានប្រសាសន៍បែបនេះ នៅក្នុងពិធីអបអរសាទរខួបពីរឆ្នាំនៃការដាក់ឲ្យប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញក្រុងព្រះសីហនុ ដែលជាការវិនិយោគរបស់ភាគីចិន។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាមិនបញ្ចប់ត្រឹមផ្លូវល្បឿនលឿនទី១នេះទេ ដោយកម្ពុជានឹងបន្តសាងសង់ផ្លូវល្បឿនលឿនជាបន្តបន្ទាប់ទៀត ដោយមានកិច្ចសហការវិនិយោគជាមួយនឹងក្រុមហ៊ុនចិន រួមជាមួយនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនបន្ថែមទៀត ក្រោមកំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print