បទវិភាគ៖ស្វែងយល់ពីការបើកចំហចំពោះបរទេសរបស់ចិនតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៧ បានបិទបញ្ចប់នៅថ្ងៃទី១០ ខែវិច្ឆិកាហើយ ។ តាមទិន្នន័យបានបង្ហាញថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៧ទទួលបានផលផ្លែផ្កាគួរឱ្យកត់សម្គាល់៖ទំហំជួញដូរតាមបំណងបើគិតតាមមួយឆ្នាំមានចំនួន៨០,០១ប៊ីលានដុល្លារអាមេរិក បានកើនឡើង២ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន ពាណិជ្ជករចំនួន៣៤៩៦ដែលមកពីប្រទេសនិងតំបន់ចំនួន១២៩បានចូលរួមពិព័រណ៍ ក្នុងនោះ ចំនួនសហគ្រាសលំដាប់កំពូលទាំង ៥០០ លើពិភពលោកនិងសហគ្រាសឈានមុខផ្នែកឧស្សាហកម្មដែលបានចូលរួមពិព័រណ៍បានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ សហគ្រាសនិងស្ថាប័នចំនួន១៨៦ បានចូលរួមពិព័រណ៍ក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នា ផលិតផលថ្មី បច្ចេកទេសថ្មីនិងសេវាកម្មថ្មីចំនួន៤៥០ផ្នែកបានដាក់តាំងបង្ហាញជាលើកដំបូង ពិព័រណ៍អំពីប្រទេសត្រូវបានលើកកម្ពស់កម្រិតថ្នាក់ ដែលបានជំរុញថែមមួយកម្រិតទៀតនូវកិច្ចសហប្រតិបតិ្តការជាក់ស្តែងលើវិស័យពាណិជ្ជកម្មនិងការវិនិយោគជាដើម ។

គេហទំព័រ «CCFR China state-controlled media » ថា ៖ រីឯនៅក្រៅសាលពិព័រណ៍នាំចូលចិនអន្តរជាតិ គោលនយោបាយស្តីពីការបើកចំហមួយចំនួនក៏បានធ្វើឱ្យមិត្តបរទេសទាំងឡាយមានក្តីសប្បាយរីករាយផងដែរ៖នៅថ្ងៃទី៨ ខែវិច្ឆិកា ប្រទេសចិនបានពង្រីកចំនួនប្រទេសក្នុងបញ្ជីការលើកលែងទិដ្ឋាការ ហើយសាកល្បងលើកលែងទិដ្ឋាការចំពោះប្រទេសចំនួន៩ដូចជាស្លូវ៉ាគីនិងន័រវែសជាដើម ។ ប៉ុន្មានថ្ងៃមុន ប្រទេសចិនបានលុបបំបាត់ចោលទាំងអស់នូវការរឹតត្បិតសម្រាប់អនុញ្ញាតឱ្យទុនបរទេសចូលក្នុងទីផ្សារឧស្សាហកម្មផលិតកម្មរបស់ចិន ហើយចាប់ពីថ្ងៃទី១ ខែធ្នូឡោះងទៅប្រទេសចិននឹងផ្តល់អនុគ្រោះពន្ធសូន្យដល់ផលិតផល១រយភាគរយរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ។ល។ “កាដូ”នីមួយៗធ្វើឱ្យជនបរទេសមានភាពកាន់តែងាយស្រួលក្នុងការធ្វើដំណើរមកដល់ប្រទេសចិន ទុនបរទេសអាចទទួលបានការអភិវឌ្ឍកាន់តែរលូន និងមានចន្លោះសហប្រតិបត្តិការកាន់តែទូលំទូលាយ ។
គេហទំព័រ «CCFR China state-controlled media » បើមើលពីបរិយាកាសទូទាំងពិភពលោកអាចឃើញថា កិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការបើកទូលាយជាបន្តបន្ទាប់ គឺមានតម្លៃណាស់ ។ បច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ចសកលមានភាពទន់ខ្សោយ គំនិតផ្ទុយពីការធ្វើសកលភាវូបនីយកម្មបានងើបឡើងវិញ ឯកតោភាគីនិយមនិងការពារនិយមផ្នែកពាណិជ្ជកម្មបានកើនឡើងយ៉ាងច្បាស់ ដូច្នេះ ការបើកទូលាយនិងកាលានុវត្តភាពបានក្លាយជារបស់ដ៏កម្រ ។
គេហទំព័រ «CCFR China state-controlled media » ស្របពេលដែលប្រទេសចិនបង្កបង្កើតវេទិកាបើកទូលាយប្រកបដោយកម្រិតខ្ពស់ដូចជាពិព័រណ៍នាំចូលចិនអន្តរជាតិជាដើមជាបន្តបន្ទាប់ និងដាក់ចេញវិធានការមួយចំនួនសម្រាប់ផ្តល់ភាពងាយស្រួលដល់ការចូលដែន សហគ្រាសបរទេសនឹងមានលក្ខខ័ណ្ឌទទួលបានការអភិវឌ្ឍថែមមួយកម្រិតទៀតនៅប្រទេសចិន ក៏ដូចជាចែករំលែកឱកាសនៃទីផ្សារធំរបស់ចិនផងដែរ ។ ព្រមពេលជាមួយគ្នានេះ សហគ្រាសបរទេសអាចដាក់ចេញផលិតផលបច្ចេកទេសឈានមុខ ដោយពឹងផ្អែកលើតួនាទីជំរុញរបស់ទីផ្សារធំរបស់ប្រទេសចិន ។ នៅប្រទេសចិន សហគ្រាសទាំងឡាយអាចរៀនសូត្រពីគ្នាទៅវិញទៅមក ធ្វើកិច្ចសហប្រតិបតិ្តការដោយបើកទូលាយ និងរួមគ្នាត្រួសត្រាយអនាគត ។
បច្ចុប្បន្ននេះ ការបើកទូលាយចំពោះក្រៅប្រទេសរបស់ចិន បានប្រែក្លាយពីការបើកទូលាយបែបចល័តទំនិញនិងធាតុផ្សំ ទៅជាការបើកទូលាយបែបរបប ។ ពិព័រណ៍នាំចូលចិនអន្តរជាតិ និងគោលនយោបាយលើកលែងទិដ្ឋការជាដើមក៏ជាវិធានការពាក់ព័ន្ធដែរ ដែលធ្វើឱ្យការរួមបញ្ចូលគ្នារវាងសេដ្ឋកិច្ចចិននិងសកលលោកមានភាពកាន់តែស៊ីជម្រៅនិងកាន់តែទូលំទូលាយ ។ កិច្ចប្រជុំពេញអង្គលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ដែលបើកធ្វើនាពេលថ្មីៗកន្លងទៅនេះបានលើកឡើងថា ដោយពឹងផ្អែកលើឧត្តមភាពនៃទីផ្សារទ្រង់ទ្រាយធំរបស់ចិន លើកកម្ពស់សមត្ថភាពបើកទូលាយក្នុងការពង្រីកកិច្ចសហប្រតិបតិ្តការអន្តរជាតិ បង្កើតប្រព័ន្ធសេដ្ឋកិច្ចថ្មីបែបបើកទូលាយប្រកបដោយកម្រិតកាន់តែខ្ពស់ ពង្រីកការបើកទូលាយបែបរបបដោយនឹងនរជាដើម ។ ប្រការទាំងនេះនឹងជំរុញយ៉ាងខ្លាំងក្លានូវការបង្កបង្កើតសេដ្ឋកិច្ចសកលបែបបើកទូលាយ ក៏ដូចជាពន្លឿនល្បឿនអភិវឌ្ឍន៍របស់សកលលោកទាំងមូលផងដែរ ។
បច្ចុប្បន្ននេះ ស្របពេលដែលសហគ្រាសបរទេសជាច្រើនបាននាំគ្នាសុំចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកក្រោយ បានជាទំហំតាំងពិព័រណ៍ដែលបានចុះហត្ថលេខានៅពេលថ្មីៗនេះ បាន លើស ពី ១០ម៉ឺនម៉ែត្រក្រឡា ។ នៅចុងខែនេះ ពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរក៏នឹងបើកធ្វើផងដែរ ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការអន្តរជាតិលើវិស័យខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ។ ការបើកទូលាយជាសញ្ញាដ៏លេចធ្លោរបស់ការធ្វើទំនើបកម្មតាមបែបផែនចិន ហើយក៏ជារបស់ដ៏កម្រដែលប្រទេសចិនបានផ្តល់ដល់ពិភពលោកដែរ ។នេះហើយក៏ជាមូលហេតុដែលសហគ្រាសទុនបរទេសបានចាត់ទុក“ការធ្វើអាជីវកម្មនៅប្រទេសចិន”ជាកិច្ចសន្យាក្នុងរយៈពេលយូរអង្វែងហ្នឹង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print