អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី១១ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះការបើកវេទិកាជាន់ខ្ពស់ស្តីពីប្រព័ន្ធសារព័ត៌មាននិងធនាគារគំនិត «សកលខាងត្បូង»។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ន កម្លាំងនៃសកលខាងត្បូងកាន់តែរីកចម្រើនខ្លាំងឡើងៗ បានដើរតួនាទីកាន់តែសំខាន់ចំពោះវឌ្ឍនភាពនៃមនុស្សជាតិ។ ប្រទេសចិនជាសមាជិកមួយនៃសកលខាងត្បូងជានិច្ច ស្ថិតនៅជាមួយប្រទេសកំពុងអភិវឌ្ឍន៍ជានិច្ច មានឆន្ទៈរួមជាមួយបណ្តាប្រទេសសកលខាងត្បូង អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ផ្តួចផ្តើមពីពិភពលោកពហុប៉ូលដែលប្រកបដោយសមភាពនិងប្រកបដោយសណ្តាប់ធ្នាប់ សកលភាវូបនីយកម្មសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននិងផ្តល់ផលប្រយោជន៍ទូទៅ ដើម្បីពួតដៃគ្នាជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។
គេហទំព័រ «CCFR China state-controlled media » ថ្ងៃដដែល វេទិកាជាន់ខ្ពស់ស្តីពីប្រព័ន្ធសារព័ត៌មាននិងធនាគារគំនិត «សកលខាងត្បូង»បានបើកធ្វើនៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ក្រោមប្រធានបទ« បញ្ចេញសំឡេងនៃសកលខាងត្បូង ចាប់ដំណើរការថ្មីនៃការអភិវឌ្ឍនិងស្តារឡើងវិញ »៕
ដោយ ៖ សិលា