ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ីម រតនៈ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលស្ដីទីសាលាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក លោកនាយករងទីចាត់ការ លោក លោកស្រីប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រីប្រធានអង្គភាពចំណុះរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង និងស្រុក។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំមាន ដូចខាងក្រោម
១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្ត
២.ពិនិត្យ និងអនុម័តរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែតុលា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ដ
៣.ពនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិននៃការចុះរៀបចំវេទិកាផ្សព្វផ្សាយ និងនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី១ អាណត្តិទី៤ ឆ្នាំ២០២៤ នៅតាមក្រុង ស្រុក ទាំង៩
៤.ពិនិត្យ និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ឧបត្ថម្ភជូនមន្ត្រីរាជការ បុគ្គលិក នែរដ្ឋបាលខេត្តសម្រាប់ខែកញ្ញា និងខែតុលា ឆ្នាំ២០២៤
៥.បញ្ហាផ្សេងៗ
ដោយ ៖ សិលា