ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធបទរំលោភទំនុកចិត្ត

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤​ បានធ្វើការស្រាវជ្រាវនាំខ្លួនជនត្រូវចោទម្នាក់ នៅចំណុចមុខ ក្លឹបកំសាន្តG9 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធបទរំលោភទំនុកចិត្ត។

ជនត្រូវចោទឈ្មោះ សៀក ម៉េងស័រ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបូរីគួរស្រូវ៣ ផ្ទះលេខ០៣ ផ្លូវ ១០៤ ភូមិកណ្ដោល សង្កាត់រលួស ខណ្ឌដង្កោ។

ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ យោងតាមដីកាបង្គាប់ឱ្យនាំខ្លួន របស់លោកស្រី សុខុម សុជាតា ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទរំលោភទំនុកចិត្ត ប្រព្រឹត្តល្មើសកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ២២ ផ្លូវ៨បេ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅ  សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print