ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវនាំខ្លួនជនត្រូវចោទម្នាក់ នៅចំណុចមុខ ក្លឹបកំសាន្តG9 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទរំលោភទំនុកចិត្ត។
ជនត្រូវចោទឈ្មោះ សៀក ម៉េងស័រ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបូរីគួរស្រូវ៣ ផ្ទះលេខ០៣ ផ្លូវ ១០៤ ភូមិកណ្ដោល សង្កាត់រលួស ខណ្ឌដង្កោ។
ជាក់ស្ដែងក្នុងប្រតិបត្តិការនោះ យោងតាមដីកាបង្គាប់ឱ្យនាំខ្លួន របស់លោកស្រី សុខុម សុជាតា ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទរំលោភទំនុកចិត្ត ប្រព្រឹត្តល្មើសកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ២២ ផ្លូវ៨បេ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖តារា