ម៉ូតូ​ជិះ​បោះ​ពួយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​នៅ​ផ្លូវ​បំបែក​ជាបួន​ក៏ជ្រុល​ទៅ​បុក​និង​រថយន្ត​​ទំនើប​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​

ចែករំលែក៖

​ ភ្នំពេញ​៖ បុរសម្នាក់រងរបួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ខណៈជិះម៉ូតូហុងដាវ៉េវ​ បោះពួយទៅបុកជាមួយរថយន្តAPHARD នៅ​ផ្លូវ​បំបែក​ជាបួន​ យ៉ាងពេញទំហឹង​ ។

​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង​១០នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៤​ ចំណុចផ្លូវ៤៣២​កែង​ផ្លូវ​៩៥​ សង្កាត់បឹងត្របែកខណ្ឌចំការមន ។
​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបានឃើញរថយន្តម៉ាក​APHARD ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2CC9878 បើកបរដោយបុរសជនជាតិចិនរួមដំណើរជាមួយនឹងមនុស្សប្រុសស្រីពីរនាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ​៣​៤៣២​ ទិសដៅ​ពី​លិច​ទៅ​កេីត​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ដែល​ជា​ផ្លូវ​ បំបែកជាបួនក៏ស្រាប់តែមានបុរសជនជាតិខ្មែរម្នាក់បានជិះម៉ូតូម៉ាកវ៉េវពណ៌ក្រហម​ពាក់​ស្លាក​លេខ​ កណ្ដាល​1E 2879 ជិះ​ធ្វើដំណើរតាមផ្លូវ៩៥ទិសដៅ​ពី​ជើង​ទៅត្បូងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នដូចគ្នាក៏ជ្រុលទៅបុករថយន្តចំពាក់កណ្ដាលយ៉ាងពេញទំហឹងធ្វើឲ្យម៉ូតូបែកកង់មុខ​និង​ធ្វើ​អោយ​អ្នកបើកម៉ូតូរងរបួសបាក់ជើងខាងស្ដាំទៅ ត្រូវ​បាន​បញ្ជូន​តាមរថយន្តសាមុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី​ ។
​ ហើយចំណែកខាងរថយន្តវិញរងការខូចខាតមួយចំហៀងខាងឆ្វេងនិងធ្វើឲ្យបុរសម្នាក់បេីករថយន្តរងរបួសតិចតួចអ្នកទាំងអស់ត្រូវបានឲ្យគ្នីគ្នាដឹក​តាម​រថយន្ត​មួយ​គ្រឿង​ទៀត​ចេញ​ទៅ​បាត់​ ។
​ ក្រោយ​កេីត​ហេតុ​នៅសល់តែមធ្យោបាយត្រូវប្រគល់ឲ្យផ្នែកជំនាញចរាចរណ៍​វាស់​វែង​យក​ទៅ​រក្សា​ទុក​ដេីម្បីរង់ចាំដំណោះស្រាយជាបន្តទៀត​ ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print