ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈជិះម៉ូតូហុងដាវ៉េវ បោះពួយទៅបុកជាមួយរថយន្តAPHARD នៅផ្លូវបំបែកជាបួន យ៉ាងពេញទំហឹង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៤ ចំណុចផ្លូវ៤៣២កែងផ្លូវ៩៥ សង្កាត់បឹងត្របែកខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបានឃើញរថយន្តម៉ាកAPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CC9878 បើកបរដោយបុរសជនជាតិចិនរួមដំណើរជាមួយនឹងមនុស្សប្រុសស្រីពីរនាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ៣៤៣២ ទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុដែលជាផ្លូវ បំបែកជាបួនក៏ស្រាប់តែមានបុរសជនជាតិខ្មែរម្នាក់បានជិះម៉ូតូម៉ាកវ៉េវពណ៌ក្រហមពាក់ស្លាកលេខ កណ្ដាល1E 2879 ជិះធ្វើដំណើរតាមផ្លូវ៩៥ទិសដៅពីជើងទៅត្បូងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នដូចគ្នាក៏ជ្រុលទៅបុករថយន្តចំពាក់កណ្ដាលយ៉ាងពេញទំហឹងធ្វើឲ្យម៉ូតូបែកកង់មុខនិងធ្វើអោយអ្នកបើកម៉ូតូរងរបួសបាក់ជើងខាងស្ដាំទៅ ត្រូវបានបញ្ជូនតាមរថយន្តសាមុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ។
ហើយចំណែកខាងរថយន្តវិញរងការខូចខាតមួយចំហៀងខាងឆ្វេងនិងធ្វើឲ្យបុរសម្នាក់បេីករថយន្តរងរបួសតិចតួចអ្នកទាំងអស់ត្រូវបានឲ្យគ្នីគ្នាដឹកតាមរថយន្តមួយគ្រឿងទៀតចេញទៅបាត់ ។
ក្រោយកេីតហេតុនៅសល់តែមធ្យោបាយត្រូវប្រគល់ឲ្យផ្នែកជំនាញចរាចរណ៍វាស់វែងយកទៅរក្សាទុកដេីម្បីរង់ចាំដំណោះស្រាយជាបន្តទៀត ៕
ដោយ៖សុខាសែនជ័យ